ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ផ្អែកតាមច្បាប់ស្ដីពីវិសោធកម្ម ច្បាប់ស្ដីពីការបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មាត្រា៣ថ្មី “ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើង ៦ឆ្នាំម្តងនៅថ្ងៃអាទិត្យ សប្តាហ៍ទី៤ យ៉ាងយូរមុនដំណាច់ ឆ្នាំទី៦នៃនីតិកាលព្រឹទ្ធសភា លើក លែងតែក្នុង ករណីដែលមានចែងក្នុងបទប្បញ្ញត្តិមាត្រា ១០២ថ្មី (មួយ) នៃរដ្ឋធម្មនុញ្ញ។ កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវកំណត់និងប្រកាសដោយនាយករដ្ឋមន្ត្រីតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ យោងតាមប្រសាសន៍ ឯកឧត្តម នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត គ.ជ.ប នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ ព័ន្ធនាព្រឹកថ្ងៃសៅរ៍ទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ ។

ឯកឧត្តម នុត សុខុម បន្តថា ផ្តើមចេញពីមូល ដ្ឋាននេះ គ.ជ.ប បានត្រៀមខ្លួន និងបានរៀបចំជាស្រេចនូវផែន ការមេ ប្រតិទិនការងារបានកែ សម្រួល បទបញ្ជា និងនីតិវិធី រួមទាំងឯកសារគតិយុត្តផ្សេងៗ និងបានត្រៀមសម្ភារ បរិក្ខារផ្សេងៗទៀត ដើម្បីធានាឱ្យការរៀបចំចាត់ ចែងការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ។

ដូចមានក្នុងប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ដែលបានចែកជូន ចាប់ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោត គឺ គ.ជ.ប មានការងារជាច្រើនត្រូវធ្វើជាមួយគ្រប់បណ្តាភាគីពាក់ព័ន្ធទាំង អស់ ដែលមានទាំងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល សមាគម អ្នកសារព័ត៌មាន ក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងអ្នកបោះឆ្នោត។ ការងារទាំងនោះ ត្រូវអនុវត្តតាមដំណាក់កាល និងមានកាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់ច្បាស់ លាស់។

សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល អាចបញ្ជូនតំណាងរបស់ខ្លួនមកចូលរួមសង្កេតការណ៍មើលការបោះឆ្នោត ដោយត្រូវបំពេញបែបបទ តាមលក្ខខណ្ឌកំណត់ដោយ គ.ជ.ប ដូចមានចែង ក្នុងច្បាប់ បទ បញ្ជា និងនីតិវិធីរបស់ គ.ជ.ប។ ពាក្យស្នើ សុំ ចុះឈ្មោះ អាចទាញចេញពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh) ឬទទួលយកពីនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម នៅទីស្ដីការ គ.ជ.ប ដោយឥតគិតថ្លៃ ហើយត្រូវដាក់ពាក្យស្នើសុំរបស់ខ្លួននៅ គ.ជ.ប ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

អ្នកសារព័ត៌មានជាតិ ដែលមានបំណងចូលរួមយកព័ត៌មានក្នុងដំណើរការនៃការ បោះឆ្នោត មានសិទ្ធិដាក់ពាក្យសុំចុះឈ្មោះដោយផ្ទាល់នៅ គ.ជ.ប ចាប់ពីថ្ងៃទី១ខែ តុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

អ្នកសង្កេតការណ៍អន្ដរជាតិអង្គការមិន មែនរដ្ឋាភិបាលអន្តរជាតិ អង្គការអន្តរជាតិ និងប្រទេសនានា ដែលមាន បំណងចូល រួមសង្កេតមើលការបោះឆ្នោត ត្រូវបំពេញទម្រង់បែបបទពាក្យសុំចុះ ឈ្មោះ ដែលកំណត់ដោយ គ.ជ.ប និងត្រូវដាក់ពាក្យសុំចុះឈ្មោះនៅ គ.ជ.ប ឬផ្ញើទម្រង់ពាក្យសុំតាមរយៈអ៊ីម៉ែលមក គ.ជ.ប ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ រហូត ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលគំរូទម្រង់ពាក្យ សុំចុះឈ្មោះនេះមានក្នុងគេហទំព័ររបស់ គ.ជ.ប ផងដែរ។

អ្នកសារព័ត៌មានអន្តរជាតិ អាចទាញយក ពាក្យសុំពីគេហទំព័ររបស់ គ.ជ.ប និងអាចដាក់ពាក្យស្នើសុំដោយផ្ទាល់មក គ.ជ.ប ឬផ្ញើពាក្យសុំតាមរយៈអ៊ីម៉ែលមក គ.ជ.ប ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ រហូត ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

ការចុះឈ្មោះភ្នាក់ងារគណបក្សនយោ បាយសម្រាប់សង្កេតមើលតាមការិយា ល័យចុះឈ្មោះបោះឆ្នោតគណបក្ស នយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយ ហើយមានបំណងដាក់ភ្នាក់ងាររបស់ខ្លួន ដើម្បីចូលរួមសង្កេតមើលការចុះឈ្មោះបោះឆ្នោត ត្រូវបំពេញពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ តាមទម្រង់បែបបទលេខ ១០០៧ ដែលត្រូវផ្ដល់ជូនដោយឥតគិតថ្លៃដោយ គ.ជ.ប។ គណបក្សនយោបាយអាចថតចម្លងពាក្យ សុំទម្រង់បែបបទលេខ ១០០៧ ដើម្បីប្រើប្រាស់ក្នុងការដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ។ ទម្រង់បែបបទស្នើសុំអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប (www. nec. gov.kh) ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner