ក្រុមហ៊ុនហ៊ិននីគែនបង្កើតយុទ្ធនាការ «ពិភពលោករួមគ្នា» ដើម្បីប្រមូលផ្តុំសហគមន៍ និងការដាំដើមឈើទៅតំបន់អេកូទេសចរណ៍ និងតំបន់អភិរក្សតាមសហគមន៍នៅខេត្តក្រចេះ

ក្រចេះ៖ ប្រជាពលរដ្ឋនៅសហគមន៍ខេត្តក្រចេះបានជួបសំណេះសំណាលជាមួយមន្ត្រីមូលដ្ឋាន មន្រ្តីក្រសួងបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា បុគ្គលិកក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និងអ្នកជំនាញអភិរក្សបរិស្ថានមកពីអង្គការមូលនិធិសត្វព្រៃពិភពលោកប្រចាំប្រទសកម្ពុជា ។ សកម្មភាពនៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ រួមមានការដាំដើមឈើនៅក្នុងដែនជម្រកសត្វព្រៃសំបូរ ការចម្អិននិងហូបអាហាររួមគ្នា និងការផ្លាស់ប្តូរការសិក្សាអំពីសារៈសំខាន់នៃការអភិរក្សធនធានធម្មជាតិ។

យុទ្ធនាការ «ពិភពលោករួមគ្នា» មានគោលបំណងធ្វើឱ្យបេសកម្មរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ក្លាយជាការពិត នោះគឺ៖ បង្កើតនូវសេចក្តីសប្បាយរីករាយរួមគ្នាយ៉ាងពិតប្រាកដ ដើម្បីធ្វើអោយពិភពលោកឱ្យកាន់ក្លាយជាកន្លែងរស់នៅដ៏ល្អប្រសើរឡើង ធ្វើឱ្យអ្នកគ្រប់គ្នាបានមកជុំគ្នា តាមរយៈការជួបជុំគ្នាក្នុងសហគមន៍ជាមួយនឹងចំណីអាហារ និងស្រាបៀរ។ ការដាំដើមឈើរួមគ្នា គឺជាចំណុចសំខាន់នៃដំណើរទស្សនកិច្ចនៅដែនជម្រកសត្វព្រៃសំបូរ ហើយតំបន់នេះ គឺជាតំបន់ការពារដែលសម្បូរទៅដោយជីវចម្រុះ ដែលផ្តល់ប្រភពចំណូល និងធនធានធម្មជាតិដ៏សំខាន់សម្រាប់ប្រជាជនក្នុងតំបន់។

លោក ឆាយ ដួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ នៃក្រសួងបរិស្ថានបានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមទាំងនេះ មានសារៈសំខាន់ណាស់សម្រាប់ការលើកកម្ពស់គោលបំណងរួម និងការធ្វើការរួមគ្នាក្នុងចំណោមប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋានដើម្បីការពារ និងធានាបាននូវសន្តិសុខស្បៀងអាហាររបស់គេឱ្យកាន់តែប្រសើរឡើង។ លោកស្រី Anne de Graaf នាយិកាផ្នែកកិច្ចការសាជីវកម្មនៃ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានបញ្ជាក់ថា ក្រុមហ៊ុនរបស់យើងបានដំណើរការក្នុងប្រទេសកម្ពុជាអស់រយៈពេល ២៩ ឆ្នាំហើយចាប់តាំងពី ឆ្នាំ ១៩៩៤មកម្ល៉េះ ហើយយើងប្តេជ្ញានៅទីនេះជាច្រើនឆ្នាំបន្តទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែមានកំណើនប្រកបដោយចីរភាពនៅកម្ពុជា។ ដើម្បីឱ្យយើងទាំងអស់គ្នារីកចម្រើនបាន លុះត្រាតែបរិស្ថាន ឬធម្មជាតិជុំវិញយើងមានការរីកចម្រើនដែរ។ នេះហើយជាមូលហេតុដែលយើងនៅទីនេះសព្វថ្ងៃនេះ ហើយក៏ជាមូលហេតុដែលយើងនឹងបន្តគាំទ្រសហគមន៍មូលដ្ឋាន ដូចជាខេត្តក្រចេះ និងសហគមន៍ជាច្រើនដទៃទៀតផងដែរ។

លោកស្រី Anne de Graaf បានគូសបញ្ជាក់ថា មហិច្ឆតាយូរអង្វែងរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ (Brew a Better Cambodia) គឺមានគោលបំណងបង្កើនការរួមចំណែកជាវិជ្ជមាន តាមរយៈសសរស្តម្ភសំខាន់ៗចំនួន ៣ គឺ និរន្តរភាពបរិស្ថាន និរន្តរភាពសង្គម និងការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ ជាមួយនឹងគោលដៅនៃការរួមចំណែកឆ្ពោះទៅរកពិភពមួយដែលមិនមានការបំភាយ ឧស្ម័ន មានយុត្តិធម៌សង្គម និងមានសុខភាពល្អជាងមុនសម្រាប់យើងទាំងអស់គ្នា។ លោកស្រីនាយិការបន្ថែមថា នៅលើឆាកអន្តរជាតិ ក្រុមហ៊ុន ហ៊ិននីគែន បានឆ្លងផុតគោលដៅនិរន្តរភាពដ៏សំខាន់មួយទៀតនៅក្នុងខែនេះ បន្ទាប់ពីយើងបានក្លាយជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោកដំបូងគេដែលមានគោលដៅកាត់បន្ថយការបំភាយ ឧស្ម័នផ និង FLAG (ព្រៃឈើ ដី និងកសិកម្ម) ដែលត្រូវបានកំណត់តាមរបៀបវិទ្យាសាស្រ្តផ្អែកលើគោលដៅដែលបានផ្តួចផ្តើមឡើង៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner