មន្ត្រី៖ អង្គភាព ប្រឆាំងអំពើពុករលួយ នឹងរៀបចំក្រុមការងារប្រមាណ ៦០០នាក់ និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ៣០០០នាក់ នាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំនេះ
ភ្នំពេញ: អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងរៀបចំក្រុមការងារប្រមាណ ៦០០នាក់ និងអ្នកសង្កេតការណ៍ស្ម័ គ្រចិត្តប្រមាណ ៣ ០០០ នាក់ សម្រាប់ឃ្លាំមើលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ក្នុងឆ្នាំ២០២៣ នេះនៅគ្រប់មណ្ឌលប្រឡងទូទាំងប្រទេសនាពេលខាងមុខ។
ACU បានចូលរួម ជាមួយនឹង ក្រសួង អប់រំ យុវជន និងកីឡា អស់រយៈពេល ៩ឆ្នាំប្រកបដោយផ្លែផ្កា ដើម្បីធានា តម្លាភាព និងយុត្តិធម៌ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នេះ។ នេះបើតាមការប្រាប់ ឱ្យ ដឹងពីលោក សយ ចន្ទវិចិត្ត អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២ ០២៣។
លោកបាន បញ្ជាក់ថា ACU បានចូលរួមសង្កេតការណ៍ប្រឡងសញ្ញាបត្រទុតិយភូមិនេះអស់រយៈពេល៩ ឆ្នាំ មកហើយ ហើយនឹងបន្តធ្វើនៅឆ្នាំ២០២៣ ជាការចូលរួមចំណែកបង្ការទប់ស្កាត់អំពើពុករលួយជារួម និ ងសង្កេតដំណើរប្រឡងនិយាយដោយឡែក។
លោក សយ ចន្ទវិចិត្ត ថ្លែងថា ៖ «លទ្ធផលពីការសង្កេតការណ៍ក្នុងបណ្តាឆ្នាំកន្លងមកនេះ ACU ពិនិត្យឃើញថា កិច្ចដំណើរការប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុបបានប្រព្រឹត្តិទៅយ៉ាងរលូន យុត្តិធម៌ តម្លាភាព ហើយធានាបានតាមពាក្យស្លោក អ្នកចេះគឺជាប់»។
អ្នកនាំពាក្យ ACU បាន សង្កតធ្ងន់ថា រដ្ឋាភិបាលអាណត្តិថ្មី នៅតែចាត់ទុកកំណែទម្រង់ជាកត្តាគន្លឹះក្នុងការអ ភិវឌ្ឍន៍ ហើយកំណែទម្រង់ការប្រឡងកាន់តែស៊ីជម្រៅជារឿងមិនអាចខ្វះបាន។
លោកបន្ថែមថា ACU បានត្រៀមខ្លួនរួចជាស្រេច ធ្វើជាសេនាធិការរបស់រដ្ឋាភិបាលក្នុងកា រ បំពេញការងារសង្កេតការណ៍ក្នុង ដំណើរប្រឡងសញ្ញាបត្រទុតិយភូមិ ក៏ដូចជាការប្រឡងក្របខណ្ឌ និងកា រប្រឡងនានាទៀត ដើម្បីធានាយុត្តិធម៌ តម្លាភាព រក្សាគោលការណ៍អ្នកចេះគឺជាប់នេះផងដែរ ។
លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកអប់រំ វប្បធម៌ និងទេសចរណ៍ នៃរាជ្យបណ្ឌិត្យសភាកម្ពុជា គាំទ្រលើចំណាត់ការរបស់ ACU និងក្រសួងអប់រំ ដើម្បីរឹតបន្តឹងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិន្ទនេះ ធានាបានគុណភាព និងសុក្រិត្យភាព។
លោក ថា ៖ «យើងត្រូវធានាយ៉ាងណាណែនាំឱ្យបេក្ខជនខ្លួនឯងមិនលួចចម្លងគ្នា។ ពង្រឹងគុណភាពកា រងាររបស់អនុរក្សក្នុងមណ្ឌលប្រឡង មានទំនួលខុសត្រូវខ្ពស់។ យើងត្រូវធ្វើឱ្យតឹងរឹងលើដំណើរការប្រឡង» ។
ទោះជាយ៉ាងណា លោក ឈត ប៊ុនថង ចង់ឱ្យអ្នកសង្កេតការណ៍ទាំងឡាយធ្វើការក្នុងរូបភាពសមរម្យ ចៀ សវាងបង្ហាញភាពស្កេកស្កះដែលអាចប៉ះពាល់ដល់អារម្មណ៍បេក្ខជនប្រឡង។

សូមជម្រាប ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ នឹងប្រព្រឹត្តទៅពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ដែលក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ពីដើមខែមេសាកន្លងទៅនេះ ។ រីឯដំណើរការកែវិញ្ញាសារនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។
សូមបញ្ជាក់ដែរថា ទាក់ទងនឹងការប្រឡងនេះដែរ ក្រសួង អប់រំ យុវជន និងកីឡា បាន ចេញនូវ សេចក្តីណែនាំពី តួនាទី និងភារកិច្ចរបស់ជំនួយការអប្បមាទទូទាំងបទស ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយបាន លើកឡើងថា កម្ពុជា បានអនុម័តច្បាប់ និងលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងការប្រឡង រួមទាំងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
ក្រសួងបន្តថា ច្បាប់ និងលិខិតបទដ្ឋានទាំងនេះរួមមាន ក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ច្បាប់ស្ដីពីការអប់រំ ដើម្បីអនុវត្តច្បាប់ និងលិខិតបទ ដ្ឋានទាំ ងនេះឱ្យមានប្រសិទ្ធភាព រាជរដ្ឋាភិបាលបានដាក់ចេញនូវសារាចរណែនាំ មួយចំនួនសំដៅធ្វើឱ្យការប្រ ឡងនេះដំណើរការប្រកបដោយសុវត្ថិភាព និងមានសណ្តាប់ធ្នាប់៕


ដោយ:សំបាន ច័ន្ទដារ៉ា