សម្ដេចតេជោ ហ៊ុន សែន៖ បៀវត្សរ៍ឡើងបានតិច ប្រសើរជាងបាត់បង់ការងារធ្វើ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បៀវត្សរ៍ឡើងបានតិច ប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង ។ សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងដូច្នេះនៅលើបណ្ដាញសង្គម នាយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ ខែកញ្ញា បានសម្រេចផ្តល់ប្រាក់ឈ្នួលគោលជូនកម្មករនិយោជិតក្នុងវិស័យរោងចក្រ និង វាយនភណ្ឌ ចំនួន២០៤ ដុល្លារ ប៉ុន្តែ មាន មជ្ឈដ្ឋាន មួយចំនួនតូច រិះគន់ថា ការដំឡើងនេះ មិនអាចទទួលយកបាន ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបញ្ជាក់ថា នៅក្នុងសភាពការណ៍ដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមជាមួយនឹងការធ្លាក់ចុះ។

សម្ដេចបន្តថា ការដំឡើងបានបៀវត្តន៍ជូន កម្មករ-កម្មការិនី គឺជារឿងល្អ តែអ្វីដែលសំខាន់ជាងទៀត នៅក្នុងពេលវេលាដ៏លំបាកនេះ គឺត្រូវខិតខំរក្សាការងារធ្វើផង និងបង្កើតការងារថ្មីផង។

សម្ដេចតេជោ បានប្រកាសសូមអបអរសាទរជាមួយរាជរដ្ឋាភិបាល កម្មករ-កម្មការិនី ក៏ដូចជាស្ថាបន័ពាក់ព័ន្ធដែលរក្សាបាននូវចំណុចសំខាន់៣គឺ៖ ទី១៖ ដំឡើងបានបៀវត្តន៍ទោះច្រើនក្តីតិចក្តី ទី២៖ រក្សាបានការងារធ្វើ ទី៣៖ បង្កើតបានការងារថ្មី។

សម្ដេចបានបញ្ជាក់ថា បៀវត្សរ៍ឡើងបានតិច ប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង ។

ទោះយ៉ាងណា ការដំឡើងប្រាក់ឈ្នួលចំនួន២០៤ដុល្លារនេះ មជ្ឈដ្ឋានជាច្រើនអាចទទួលយកបាន ពីព្រោះសេដ្ឋកិច្ចក្នុងពិភពលោក និងសេដ្ឋកិច្ចក្នុងតំបន់ កំពុងមានភាពរំជើបរំជួល និងមិនច្បាស់លាស់ ដែលចាំបាច់ត្រូវរក្សាការងារបច្ចុប្បន្នឱ្យបាន។

ជាក់ស្ដែងមជ្ឈដ្ឋានទូទៅជាច្រើនបានមើលឃើញថា បើការដំឡើងនេះ ធ្វើឱ្យរក្សាបានការងារ និងបង្កើនការវិនិយោគបន្ថែម គឺជារឿងដែលកម្មករត្រូវទទួលយកដោយក្តីរីករាយ ព្រោះស្ថានភាពសេដ្ឋកិច្ច មានភាពលំបាកដែលទាមទារឱ្យកម្មករត្រូវអត់ធ្មត់។ ម្យ៉ាងទៀត ការទាក់ទាញវិនិយោគិនបន្ថែម ដើម្បីបង្កើតការងារថ្មី គឺជាអ្វីដែលត្រូវគិតពិចារណា ដើម្បីបង្កើនជីវភាពគ្រួសារ និងកំណើនសេដ្ឋកិច្ចជាតិជារួម។

សូមបញ្ជាក់ថា ក្រៅពីប្រាក់ឈ្នួលគោលសុទ្ធចំនួន ២០៤ដុល្លារហើយនោះ កម្មករជាទូទៅ នៅទទួលបានប្រាក់អត្ថប្រយោជន៍បន្ថែមផ្សេងទៀតរួមមាន៖ ប្រាក់ធ្វើការទៀងទាត់, ប្រាក់ធ្វើដំណើរ និងស្នាក់នៅ និងប្រាក់រង្វាន់អតីតភាពការងារ ដែលជាមធ្យមកម្មករម្នាក់ នឹងទទួលបានចន្លោះ ២២១ដុល្លារ ដល់ ២៣២ដុល្លារ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner