ប្រធានាធិបតីម៉ិកស៊ិកចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ ក្នុងហេតុការណ៍បាក់ដំបូលព្រះវិហារសម្លាប់មនុស្សកើនដល់ ១១នាក់

ម៉ិកស៊ីកូ ស៊ីតធី៖ ប្រធានាធិបតីម៉ិកស៊ិក លោក ម៉ានុយអែល ឡូប៉េស អូប្រាដ័រ បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ជនរងគ្រោះបាត់បង់ជីវិតទាំង ១១នាក់ ក្នុងហេតុការណ៍បាក់ដំបូលព្រះវិហារមួយកន្លែង។

ប្រធានាធិបតីម៉ិកស៊ិក លោក ម៉ានុយអែល ឡូប៉េស អូប្រាដ័រ បានគូសបញ្ជាក់យ៉ាងដូច្នេះថា យើងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃជនរងគ្រោះទាំង ១១នាក់ដែលបានស្លាប់ នៅពេលដែលដំបូលព្រះវិហារបាក់រលំនៅសហគមន៍កាតូលិកសាន់តាគ្រួស ក្នុងទីក្រុងស៊ីដាដ ម៉ាដេរ៉ូ ជាទីក្រុងឆ្នេរសមុទ្រក្បែរកំពង់ផែតាំពីកូ។លោក អូប្រាដ័រ បានសង្កត់ធ្ងន់នៅក្នុងសន្និកាសែតរបស់ខ្លួនថា គ្រោះមហន្តរាយខាងលើនេះដែរ ក៏បានបង្កើតឱ្យមានសាមគ្គីភាពជាច្រើនពីសំណាក់ប្រជាជន។

បើតាមអាជ្ញាធរម៉ិកស៊ិក ដំបូលព្រះវិហារមួយកន្លែងបានបាក់រលំ អំឡុងពិធីជួបជុំដ៏ធំមួយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន នៅក្នុងទីក្រុងភាគខាងជើងរបស់ប្រទេសម៉ិកស៊ិក ធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១១នាក់ និងច្រើនជាង ៦០នាក់ទៀតរងរបួស ខណៈដែលក្រុមអ្នកសង្គ្រោះកំពុងស្វែងមនុស្សប៉ុន្មាននាក់ផ្សេងទៀត ដែលគេជឿជាក់ថា នៅជាប់ក្រោមគំនរបាក់បែក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner