បុរសម្នាក់ជាអ្នកអនាម័យ ត្រូវបានគេប្រទះឃើញដេកស្លាប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ មានករណី មនុស្សប្រុស០១នាក់ ដេកស្លាប់ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សពជនរងគ្រោះមានឈ្មោះ នង់ មរ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកអនាម័យ ស្នាក់នៅចំណុចកើតហេតុខាងលើ។  សមត្ថកិច្ចបានឲ្យដឹងថា ៖ មុនពេលកើតហេតុ ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានទទួលព័ត៌មាន ថានៅចំណុចខាងលើ មានមនុស្សប្រុស ០១នាក់ ដេកស្លាប់ នៅចំណុច ចំណុចកើតហេតុខាងលើ ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចយើងបានចុះដល់ចំណុចកើតហេតុ និងមានសការសហការជាមួយការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ ធ្វើត្រួតពិនិត្យ និងតាមការសន្និដ្ឋានរបស់ លោកឧញ្ញ៉ាវជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសន្និដ្ឋានថា សពខាងលើស្លាប់ដោយជំងឺគាំងបេះដូង ។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យនៅខេត្តតាកែវ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner