សភាអាមេរិកបោះឆ្នោត ជាប្រវត្តិសាស្រ្ត ដកតំណែង លោក ម៉ាក់ ខារធី ប្រធានសភាពីបក្សសាធារណរដ្ឋ
អាមេរិក : សភាតំណាង រាស្រ្តសហរដ្ឋ អាមេរិក កាល ពី ថ្ងៃ អង្គារ បានបោះឆ្នោត ដកតំណែង លោក ខេវីន ម៉ាក់ខារធី (Kevin McCarthy) ប្រធានសភាមកពីគណបក្សសាធារណរដ្ឋ ក្រោម ការបាក់បែកចម្រូង ចម្រាស់ ផ្ទៃ ក្នុងរបស់ បក្ស ។ នេះបើ តាម ការ ចុះ ផ្សាយ របស់ ទីភ្នាក់ងារ សារព័ត៌មាន Al Jazeera។
គេ មើល ឃើញ ថា វា គឺ ជា ព្រឹត្តិការណ៍ ប្រវត្តិសាស្រ្ត លើក ទី ១ ដែល សភា អាមេរិក បាន បោះ ឆ្នោត ដក មេដឹកនាំ របស់ ខ្លួន ដោយ មាន សំឡេងគាំទ្រ ប្រមាណ ២១៦ ទល់ នឹងសំឡេងប្រឆាំង ២១០ ។
សមាជិកសភាស្តាំ និយម មក ពី រដ្ឋ ផ្លរីដា លោក Matt Gaetz ដែល ផ្ដួច ផ្ដើម គំនិត ដក លោក ម៉ាក់ខារធី បាន និយាយ លើ បណ្ដាញ សង្គម មុន ការ បោះ ឆ្នោត ថា ៖ « ប្រធាន សភា លោក ម៉ាក់ខារធី បាន បរាជ័យ ក្នុង ការ ប្រ កា ន់ ជំហរ ដែល សំខាន់ »។
កាល ពី ថ្ងៃ ចន្ទ លោក Gaetz បាន ចោទ ប្រកាន់ លោក ម៉ាក់ខារធី ថា បាន ក្បត់ គណបក្ស សាធារណរដ្ឋ ដោ យ ធ្វើ ការ ឆ្ពោះ ទៅ រក កិច្ច ព្រម ព្រៀង សម្រប សម្រួល ជាមួយ គណបក្ស ប្រជាធិបតេយ្យ ដើម្បី ជៀស វាង ការ បិទ ដំណើរ ការ រដ្ឋាភិបាល ដែល ជា បញ្ហា ប្រឈម ដ៏ ធំ កាល ពី ប៉ុន្មាន ថ្ងៃ មុន ។ យ៉ាង ណា មិញ ការសំឡេង ឆ្នោ ត កាល ពី ថ្ងៃ អង្គារ បង្ហាញ ថា សមាជិក សភា មក ពី បក្ស ប្រជា ធិបតេយ្យ ក៏ មិន គាំទ្រ លោក ម៉ាក់ខារធី ដែរ ។
ការ បោះ ឆ្នោត ដែល មិន ធ្លាប់ មាន ពី មុន មក នេះ បាន គូស បញ្ជាក់ ពី ភាព ចលាចល ដែល កំពុង កើន ឡើង នៅ ក្នុង គណបក្ស សាធារណរដ្ឋ (GOP) ជាមួយ នឹង ក្រុម ស្តាំ និយម របស់ ខ្លួន ដែល ប៉ះ ទង្គិច ជាមួយ លោក ម៉ា ក់ខារធីលើ បញ្ហា ជា ច្រើន រាប់ ចាប់ តាំង ពី លោក ចូល កាន់ តំណែង ជា ប្រធាន សភា អាមេរិក នៅ ខែ មករា ។ ឥឡូវ នេះ សភា អាមេរិក មិន ទាន់ មាន ជម្រើស ច្បាស់ លាស់ ថា តើ នរណា នឹង ស្នង តំណែង ជំនួស លោក ម៉ាក់ខារធី នោះ ទេ ។
លេខាធិការ សារព័ត៌មាន សេតវិមាន លោក ស្រី Karine Jean-Pierre បាន និយាយ ថា លោក ប្រធានាធិបតី ចូ បៃដិន សង្ឃឹម ថា សភា នឹង ជ្រើស រើស ប្រធាន សភា ថ្មី យ៉ាង ឆាប់ រហ័ស ដោយ ថ្លែង ថា អាមេរិក មាន បញ្ហា ប្រឈម បន្ទាន់ ដែល ត្រូវ ដោះ ស្រាយ ។
លោក ស្រី Jean-Pierre បាន បន្ថែម ថា ៖ « ប្រជាជន អាមេរិក សម នឹង ទទួល បាន ភាព ជា អ្នក ដឹក នាំ ដែល ដាក់ បញ្ហា ប៉ះ ពាល់ ដល់ ជីវិត របស់ ពួក គេ នៅ ខាង មុខ និង ជា កណ្តាល» ។
គួរបញ្ជាក់ ថា បើ គ្មាន ប្រធាន សភា ទេ សភា អាមេរិក មិន អាច ធ្វើ ការ សម្រេចចេញលឿន តាម រយៈ ច្បាប់ ផ្សេង ៗ នោះ ទេ រួម ទាំង ច្បាប់ ដែល គ្រប់ គ្រង លើ ការ ចំណាយ ថវិកាសំខាន់ ៗ ផង ដែរ ។ ចំណែក ឯ លោក ម៉ាកខារធី ប្រកាស ថា លោក នឹង មិន ឈរ ឈ្មោះ ធ្វើ ប្រធាន សភា ទៀត នោះ ទេ ៕
ប្រែសម្រួល:ហួន ឌីណា
ប្រភព ៖ Kevin McCarthy removed as US House speaker in unprecedented vote https://www.aljazeera.com/news/2023/10/3/us-house-speaker-mccarthy-removed-from-role-in-unprecedented-vote