នាយករដ្ឋមន្ត្រីកម្ពុជា លើកទឹកចិត្តឱ្យគ្រូៗ និងសិស្ស ពង្រឹងលើសមត្ថភាពស្រាវជ្រាវ បង្រៀន និងអានឱ្យបានច្រើន

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ពង្រឹងលើសមត្ថភាពស្រាវជ្រាវ បង្រៀន និងអានឱ្យបានច្រើន ។

ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព” នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាកិច្ច និងសំណេះសំណាលជាមួយសិស្សនុសិស្សនៅតាមស្តង់ពិព័រណ៍ស្នាដៃ ដោយសម្តេចធិបតី បានបង្ហាញក្ដីរំភើប និងមានមោទកភាព ដែលបានឃើញសិស្សានុសិស្សបង្កើតការច្នៃប្រឌិត ធ្វើការស្រាវជ្រាវ និងបានចងក្រងជាសៀវភៅជាច្រើន។

សម្តេចធិបតី បានថ្លែងថា៖ កុំខ្លាចការវិនិយោគទៅលើការងារបង្កើតផលិតផលបែបនេះ កុំខា្លចវិនិយោគលើមនុស្ស ដើម្បីបង្កើតលទ្ធផលការងារសម្រាប់ប្រទេសជាតិយើង។ សម្ដេចសប្បាយចិត្តដែលសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូស្រាវជ្រាវចងក្រងជាសៀវភៅបានជាង ១ពាន់។

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យសិស្សានុសិស្សមានវប្បធម៌ស្រាវជ្រាវ និងអានឱ្យបានច្រើន។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានជំរុញឱ្យគ្រូៗ ពង្រឹងលើសមត្ថភាពបង្រៀន និងការស្រាវជ្រាវផងដែរ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner