ក្រសួងយុត្តិធម៌ ផ្អាកការងារលោក ជា ពេជ្រ ព្រះរាជអាជ្ញាខេត្តរតនគិរី ជាបណ្តោះអាសន្ន
ភ្នំពេញ៖ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ បានសម្រេចផ្អាកការងារបណ្តោះអាសន្ន របស់លោក ជា ពេជ្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី និងដាក់លោក ងិន ពេជ ព្រះរាជអាជ្ញារង នៃអយ្យការអមសលាដំបូងរាជធានីភ្នំពេញ ឲ្យបំពេញមុខងារជាព្រះរាជអាជ្ញាស្តីទី នៃអយ្យការអមសលាដំបូងខេត្តរតនគិរី រហូតដល់មានការតែងតាំងជាព្រះរាជអាជ្ញាជាផ្លូវការ។ នេះបើតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ការសម្រេចផ្អាកការងារលោក ជា ពេជ្រ ព្រះរាជអាជ្ញាខេត្តរតនគិរីនេះ ដោយយោងតាមលិខិតចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការចោទប្រកាន់ លោក ជា ពេជ្រ ពីបទ ផិត ប្រព្រឹត្តនៅខេត្តរតនគិរី និងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០១៩៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។