អាជ្ញាធរនិងម្ចាស់ដីសាង់សង់ផ្លូវលំភ្ជាប់ឃុំ៣នៃស្រុកស្វាយចេកនិងអូរជ្រៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ :
អាជ្ញាធរ និងម្ចាស់ដីសាង់សង់ផ្លូវលំក្រាលគ្រួស ភ្ជាប់ភូមិ៤ ឃុំ៣នៃស្រុកស្វាយចេកនិងអូរជ្រៅខេត្តបន្ទាយមានជ័យដើម្បីផ្តល់ប្រយោជន៍ដល់អ្នកប្រើប្រាស់ទាំងអស់គ្នា រួមទាំងប្រជាកសិករដែលមានដីស្រែចម្ការស្របច្បាប់នៅទីនោះ ។
លោកសារ៉ាយ ពេត អភិបាលរងស្រុកស្វាយចេកនិងលោកអាន វណ្ណ: អភិបាលរងស្រុកអូរជ្រៅនិយាយទៅកាន់ក្រុមពលរដ្ឋចម្រុះសមាសភាពរាប់រយនាក់កាលពីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៩ថា : គម្រោងនេះ ធ្វើឡើងដោយអាជ្ញាធរមានសមត្ថកិច្ចដែនដី ម្ចាស់ដីលោកស្រី ឆែម សុខន ម្ចាស់ដីមានប័ណ្ណសម្គាល់អចលនវត្ថុ(ដែលបានពីការវាស់វែងដោយយុវជនស្ម័គ្រចិត្តសម្តេចតេជោ កាលចុះបញ្ជីដីធ្លីក្នុងបទបញ្ជា០១បប) ម្ចាស់ដីមានបង្កាន់ដៃអាជ្ញាធរ និងអ្នកម៉ៅការ ។
យោងអ្នកគ្រប់គ្រងគម្រោងអោយដឹងថា: ផ្លូវលំនេះមានទទឺង១៥ម៉ែត្រ បណ្តោយ១៥គីឡូម៉ែត្រដែលភ្ជាប់ដោយបត់បែនពីភូមិសាស្ត្រភូមិបឹងស្នោរឃុំស្លក្រាមស្រុកស្វាយចេកកាត់ភូមិថ្នល់បត់ ភូមិយាងឃុំអូរបីជាន់ទៅអាងកន្សែងភូមិកណ្តាលខាងជើងឃុំសឹង្ហស្រុកអូររជ្រៅ ។
លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យក្នុងនាមលោកអ៊ុ រាត្រី អភិបាលខេត្តថ្លែងថា : គោលបំណងគម្រោងផ្លូវលំភ្ជាប់៣ឃុំនៃ២ស្រុកនេះ គឺដើម្បីអភិវឌ្ឍន៍បណ្តាញផ្លូវលំជូនប្រើប្រាសជាសាធារណ: រួមទាំងពលរដ្ឋដែលមានដីចម្ការ ស្រែស្របច្បាប់ ហើយអាជ្ញាធរមានសមត្ថកិច្ចទទួលស្គាល់ផង។
លោកបន្តថា : ហើយអាជ្ញាធរក៏នឹងដោះស្រាយផលប៉ះពាល់លើដី លើដំណាំរបស់បងប្អូនម្ចាស់ដី ។
លោក លី សារី បានបន្តថា : អាជ្ញាធរក៏អំពាវនាវអោយបងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធចូលរួមសហការអភិវឌ្ឍន៍ ។ក្នុងក៏សូមអោយបងប្អូនម្ចាស់ដីក៏ត្រៀមផ្តល់ការតវ៉ា និងបង្ហាញឯកសារស្របច្បាប់នៃដីធ្លីទំនាស់ដាក់នៅកាន់អាជ្ញាធរក្នុងទីតាំងសមត្ថកិច្ចរៀងៗខ្លួន ។
ហើយបងប្ងូនចៀសវាងប្រើអំពើហឹង្សារ និងធ្វើអ្វីដែលខុសច្បាប់ បង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណ: ។
សូមបញ្ជាក់ដែរថា ក្នុងពេលមន្ត្រីទៅបើកការដ្ឋានស្ថាបនាផ្លូវលំនេះ មានមនុស្សជាប្រជាពលរដ្ឋរាប់រយនាក់មកចូលរួម ។
ក្នុងនោះមានសមាសភាពជាម្ចាស់ដីមានប័ណ្ណឬប្លង់រឹង មានបង្កាន់ដៃអាជ្ញាធរបានគាំទ្រគម្រោងសាងសង់ផ្លូវ ។
ប៉ុន្តែក៏មានសមាសភាពជាអ្នកតវ៉ាជំទាស់ដែរ រួមមានអ្នកដែលថា ជាពលរដ្ឋមកពីភូមិថ្នល់ដាច់ឃុំអូរបីជាន់និងអ្នកមកពីឆ្ងាយៗ រួមទាំងពលរដ្ឋមកពីអតីតដីទំនាស់ទំនប់ក៥ ជាមួយក្រុមហ៊ុនកាសុីណូផ្កាយ៥ ក្រុងប៉ោយប៉ែតដែលអះអាងកាន់កាន់ដីត្រូតលើគ្នាផងដែរ ៕ដោយ៖ឃិន គន្ធា