អ៊ីស្រាអែល ប្រកាសសងសឹកលើក្រុមហាម៉ាស់ ខណៈក្រុមហ៊ុនអាកាសចរណ៍ធំៗលុបចោលជើង ហោះហើរទៅកាន់ប្រទេសនេះ

អ៊ីស្រាអែល: កៀក ៥០ឆ្នាំកន្លងទៅហើយដែល ប្រទេស អ៊ីស្រាអែល រងការវាយប្រហារចុងក្រោយក្នុងរូបភាព វាយឆ្មក់ ដ៏គួរឱ្យ ភ្ញាក់ផ្អើល ពីសំណាក់ ប្រទេស ជិតខាងដូចជា ប្រទេសអេហ្ស៊ីប និងស៊ីរី។ មកទល់នឹង ព្រឹកថ្ងៃទី៧ ខែ តុ លា រដ្ឋជ្វីហ្វ បាន ប្រឈម ម្តងទៀត ជាមួយសង្រ្គាមថ្មីមួយដែលពួកគេនឹកស្មានមិន ដល់។

ដូចក្រុមប្រទេសអារ៉ាប់ដែលតែងវាយឆ្មក់អ៊ីស្រាអែលកាលពី ៥០ឆ្នាំមុនដែរ ក្រុមហាម៉ាស់បាន យកគំរូតាម និ ងបានវាយប្រហារទៅលើ អ៊ីស្រាអែល នៅថ្ងៃ ទី៧ ខែ តុលាគឺជាថ្ងៃបុណ្យ ចុងក្រោយ របស់ ជនជាតិជ្វីហ្វ ហើ យ ក៏ជាពេលដែលអ៊ីស្រាអែល មិន បាន ប្រុងប្រយ័ត្នខ្លួនផងដែរ។

ចាប់តាំងពីម៉ោង ៦កន្លះព្រឹក ថ្ងៃសៅរ៍ក្រុមហាម៉ាសបានបើកការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មាន ដោ យ បាញ់ស្រោចគ្រាប់រ៉ូកែតជាង ៥ពាន់គ្រាប់ទៅលើទឹកដីអ៊ីស្រាអែល។ អ្វីដែលធ្វើឱ្យប្រជាជន អ៊ីស្រាអែល ភ្ញា ក់ផ្អើល និងរន្ធត់ចិត្តបំផុតនោះ គឺក្រុមហាម៉ាស់បានបញ្ចូន ក្រុមសកម្ម ប្រដាប់អាវុធ តាមទូក តាមឆ័ត្រយោង ឬតាមផ្លូវអាកាស ចូលទឹក ដីអ៊ីស្រាអែល រួចដើរទៅដើរបាញ់ សម្លាប់ ប្រជាជនអ៊ីស្រាអែលតែ ម្តង។

ក្រុម សកម្ម ប្រដាប់អាវុធហាម៉ាស់ បាន វាយ ចូល ទី តាំង លំនៅឋាន អ៊ីស្រាអែល មិន តិច ជាង ១៤ កន្លែង នៅថ្ងៃដដែលនោះ ហើយ អស់ រយៈពេល ជា ច្រើន ម៉ោងពួកគេ បាន ដើរ តាមផ្លូវធំៗ បាញ់ សម្លាប់ មនុស្ស ដោយ មិន រើ សមុខ មិនថាទាំងកងកម្លាំងអ៊ីស្រាអែល ឬជនស៊ីវិលឡើយ។

នៅគ្រប់បណ្តាញសង្គមដែលពេញ និយម នៅអ៊ីស្រាអែល ពេលនេះ គឺពោរពេញទៅ ដោយសំឡេង ឬវីដេអូដែ លថត តាមទូរសព្ទ របស់ ជនស៊ីវិល កំពុង ដង្ហោយហៅ ក្រុម យោធា ទាំងភាព អស់សង្ឃឹម សម្រាប់ ការជួយ សង្គ្រោះ។

គិតត្រឹមព្រឹកថ្ងៃអាទិត្យទី៨ យ៉ាងហោចណាស់ ជនជាតិអ៊ីស្រាអែល និងប៉ាឡេស្ទីន ៤៨០នាក់បាន ស្លាប់ ក្នុ ង ការវាយប្រហារនេះ ។ លើសពីនេះ នៅមានជនស៊ីវិលអ៊ីស្រាអែល និងជនជាតិដទៃរាប់សិបនាក់ ទៀតដែ ល រស់ នៅលើ ទឹក ដី អ៊ីស្រាអែល ត្រូវបាន ចាប់ខ្លួន ធ្វើជាចំណាប់ខ្មាំង និងស្ថិតនៅក្រោមការ គ្រប់គ្រង របស់ក្រុ ម ហាម៉ាស់ ដែល ទំ នងជាលាក់ខ្លួននៅក្នុងផ្លូវរូងក្រោមដីក្នុងហ្គាហ្សា។

ក្រោយការវាយប្រហារដ៏រន្ធត់នេះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ បាន ប្រកា ស សងសឹកលើក្រុមហាម៉ាស ដែលបានចាប់ផ្តើមសង្គ្រាមដ៏ឃោរឃៅ និងអាក្រក់ដែលមិនអាច លើកលែងឱ្យជាដាច់ខាត។

លោកបេនចាមីន ណេតាន់យ៉ាហ៊ូ សង្កត់ធ្ងន់ថា ៖ «ក្រុមហាម៉ាស់បានចាប់ផ្តើមសង្រ្គាមដ៏ឃោរឃៅ និងអាក្រក់។ ក្រុមហាម៉ាស់ចង់សម្លាប់ពួកយើងទាំងអស់គ្នា ក្រុមនេះគឺជាសត្រូវដែលសម្លាប់ម្តាយ និងកូនៗនៅក្នុងផ្ទះ នៅលើគ្រែរបស់ពួកគេ សត្រូវដែលចាប់ពង្រត់មនុស្សចាស់ កុមារ និងក្មេងស្រី ជំទង់»។

ដោយឡែក មេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh បាននិយាយថា ក្រុមរបស់ខ្លួនចាប់ផ្តើម វាយលុកនៅហ្គាហ្សា ដែលនៅទីនោះមានជនជាតិប៉ាឡេស្ទីនរបស់ខ្លួនប្រមាណ ២.៣ លាននាក់ និងរស់នៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែលអស់រយៈពេល ១៦ឆ្នាំ រួចទើបបន្តវាយទៅតំបន់ West Bank និង Jerusalem។

ស្របពេលដែលសង្គ្រាមផ្ទុះឡើង វិស័យផ្សេងៗរបស់ប្រទេសអ៊ីស្រាអែលបានធ្លាក់ចូលភាពច្របូកច្របល់ ខណៈក្រុមហ៊ុនអាកាសចរណ៍ធំៗដូចជា Lufthansa ក្រុមហ៊ុន Air France ក្រុមហ៊ុនអាកាសចរណ៍ អេ ស្ប៉ាញ Iberia និងក្រុមហ៊ុនអាកាសចរណ៍ជាច្រើនផ្សេងទៀត បានលុបចោលជើងហោះហើរ រាប់សិប ជើងទៅ កាន់ទីក្រុង Tel Aviv របស់អ៊ីស្រាអែល។

គួរជម្រាបថា បើតាមអ្នកជំនាញស្ថានការណ៍ នៅតំបន់ ដើមបូព៌ា ការវាយប្រហាររបស់ ក្រុមហាម៉ាស់ទៅ លើអ៊ី ស្រាអែល នៅពេលនេះ គឺដើម្បី បង្ហាញថាខ្លួន មានមហិច្ឆតាប្រតិបត្តិការ និងមាន សមត្ថភាព យុទ្ធសាស្ត្រ ច្រើ នជាងការរំពឹងទុក ក្នុងគោលដៅទាក់ទាញការគាំទ្រ ពីប្រជាជន ប៉ាឡេស្ទីន ក្នុង គោលដៅប្រជែង ដណ្តើម ឥទ្ធិពល ពី រដ្ឋអំណាច ប៉ាឡេស្ទីន ដែលដឹកនាំ ដោយ ក្រុមហ្វាតា៕ ប្រែសម្រួល:ស្រ៊ុន សិរីវឌ្ឍន:

ads banner