អាមេរិករឹតត្បឹតពាណិជ្ជកម្ម ជាមួយអង្គភាពចិន ជាង ៤០ ជុំវិញការផ្គត់ផ្គង់ធាតុផ្សំអាវុធ ឱ្យរុស្ស៊ីប្រើក្នុងជម្លោះអ៊ុយក្រែន
អាមេរិក: នាយកដ្ឋាន ពាណិជ្ជកម្ម សហរដ្ឋ អាមេរិក នៅចុងសប្តាហ៍ នេះ បាន បន្ថែម ក្រុម ហ៊ុន ចិន ចំនួន ៤២ ទៅ ក្នុង ប ញ្ជី រឹត ត្បឹត ពាណិជ្ជកម្ម ចំពោះ ការ ផ្គត់ ផ្គត់ ឧបករណ៍ ដែល បម្រើ ឱ្យ ឧស្សាហកម្ម ការពារ ជាតិ របស់ រុស្ស៊ី។ នេះ បើ តាម ការ ចុះ ផ្សាយ របស់ ទីភ្នាក់ងារ សារព័ត៌មាន រ៉យទ័រ ។
អង្គភាព ចំនួន ៧ ផ្សេង ទៀត មក ពី ប្រទេស ហ្វាំងឡង់ អាល្លឺម៉ង់ ឥណ្ឌា អារ៉ាប់ រួម និង ចក្រភព អង់គ្លេស ក៏ ត្រូវ បាន រាប់ បញ្ជូល ទៅ ក្នុង បញ្ជី រឹត ត្បឹត ពាណិជ្ជកម្ម ឬ បញ្ជី ត្រួត ពិនិត្យ ការ នាំ ចេញ ពាណិជ្ជកម្ម ផង ដែរ ។
ក្រសួង ពាណិជ្ជកម្ម អាមេរិកនិយាយ ក្នុង សេចក្ដី ថ្លែងការណ៍ ថា ការ ផ្គត់ ផ្គង់ លើ ឧបករណ៍ ប្រើ ក្នុង វិស័យ កា រពារ ជាតិ រុស្ស៊ី រាប់ បញ្ជូល ទាំង សៀគ្គីអគ្គិសនី ដែល មាន ប្រភព ពី អាមេរិក ។ ក្រសួង ថា សៀគ្វី អគ្គីសនី នោះ ត្រូវ បាន រុស្ស៊ី ប្រើ ក្នុង ប្រព័ន្ធ នាំ ផ្លូវ របស់ មីស៊ីល និង ដ្រូន ដែល ប្រើ ក្នុង ការ វាយ ប្រហារ គោលដៅ ស៊ីវិល នៅ ក្នុង ប្រទេស អ៊ុយក្រែន ។
ក្រសួង និយាយ ក្នុង សេចក្ដី ថ្លែងការណ៍ ដដែល យ៉ាង ដូច្នេះ ថា ៖ «ការ បន្ថែម អង្គភាព ទាំង នោះ ទៅ ក្នុង បញ្ជី ផ្ញើ សារ យ៉ាង ច្បាស់ ថា ៖ ប្រសិន បើ អ្នក ផ្គត់ ផ្គង់ បច្ចេកវិទ្យា មាន ប្រភព ដើម ពី សហរដ្ឋ អាមេរិក ដល់ វិស័យ ការ ពា រ ជាតិ របស់ រុស្ស៊ី យើង នឹង ដឹង ហើយ នឹង ចាត់ វិធានការ»។
កន្លង មក ចិន តែង ថ្កោល ទោស ការ រឹត ត្បឹត បែប នេះ ។ ហើយ ជា ថ្មី ម្ដង ទៀត ចិន បាន ហៅ សកម្មភាព របស់ សហរដ្ឋ អាមេរិក ថា « ការ បង្ខិត បង្ខំ សេដ្ឋកិច្ច និង ការ គំរាម សម្លុត ជា ឯកតោ ភាគី » ។
ក្រសួង ពាណិជ្ជកម្ម ចិន បាន និយាយ ក្នុង សេចក្តី ថ្លែងការណ៍ ថា ៖ « សហរដ្ឋ អាមេរិក គួរ តែ កែ តម្រូវ ការ អនុវត្ត ខុស របស់ ខ្លួន និង បញ្ឈប់ ការ បង្ក្រាប ដែល មិន សម ហេតុ ផល លើ ក្រុម ហ៊ុន ចិន » ។
គួរ បញ្ជាក់ ថា ក្រុម ហ៊ុន ឬ អង្គភាព ផ្សេង ៗ ត្រូវ បញ្ជូល ទៅ ក្នុង បញ្ជី អង្គភាព រឹត ត្បឹត ពាណិជ្ជកម្ម របស់ សហរដ្ឋ អាមេរិក នៅ ពេល ដែល ទីក្រុងវ៉ាស៊ីនតោន យល់ ថា ពួក គេ ប្រតិបត្តិការ ពាណិជ្ជកម្ម ដែល គំរាម កំហែង ដល់ គោ ល នយោបាយ សន្តិសុខ ជាតិ ឬ គោល នយោបាយ ការ បរទេស ជាតិ របស់ អាមេរិក ។ បន្ទាប់ មក ក្រុម ហ៊ុន ផ្គត់ ផ្គង់ ផ្សេង ៗ ត្រូវ តែ ទទួល បាន អាជ្ញាប័ណ្ណ ជាមុន សិន ដើម្បី ធ្វើ ពាណិជ្ជកម្ម ជាមួយ ក្រុម ហ៊ុន ឬ អង្គភាព ទាំង នោះ ៕ ប្រែសម្រួល: ហួន ឌីណា