ចិនបង្ហាញការព្រួយបារម្ភ នៅពេលអ៊ីស្រាអែលប្រកាស សង្រ្គាម សងសឹកក្រុមហាម៉ាស់

ប៉េកាំង: ប្រទេសចិន បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា ប្រទេសរបស់លោក «កំពុងមានសង្រ្គាម» និងត្រៀមសង សឹងក្រុម ហាម៉ាស់ ប ន្ទា ប់ពីមានការ វាយប្រហារដ៏គួរ ឱ្យភ្ញាក់ផ្អើល មួយដោយក្រុមសកម្ម ប្រយុទ្ធហាម៉ាស់។

ក្រសួងការបរទេសចិនបានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យទី៨ ខែតុលា ថា ទីក្រុងប៉េកាំង មា នការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃភាពតានតឹង និងអំពើហិង្សា រវាង ប៉ាឡេស្ទីន និងអ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍នោះបានអំពាវនាវថា ៖ «គ្រប់ភាគីពាក់ព័ន្ធ ត្រូវបង្ហាញនូវភាព ស្ងប់ស្ងាត់ និងការ អត់ធ្មត់វិ ញ ហើយបញ្ឈប់ការបាញ់ប្រហារជាបន្ទាន់ ដើម្បីការពារប្រជាជនស៊ីវិល និងដើម្បីការពារ ស្ថានភាព កុំឱ្យ កាន់តែយ៉ាប់ យ៉ឺនថែមទៀត»។

គួរជម្រាបថា ចាប់តាំងពីព្រឹក ថ្ងៃសៅរ៍ក្រុមហាម៉ាស់ បានបើកការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មាន ដោយ បាញ់ស្រោ ចគ្រាប់រ៉ូកែតជាង ៥ពាន់គ្រាប់ទៅលើទឹកដីអ៊ីស្រាអែល។ លើសពីនេះទៅទៀត ក្រុម ហាម៉ាស់ បានបញ្ចូន ក្រុមស ក ម្ម ប្រដាប់អាវុធ តាមទូក តាមឆ័ត្រយោង ឬតាមផ្លូវអាកាស ចូលដីអ៊ីស្រា អែល ទៅដើរបាញ់ សម្លាប់មិនរើសមុខក្នុងទី ក្រុង បង្កឱ្យមានការភ្ញាក់ផ្អើល និងរន្ធត់ចិត្តជាខ្លាំងសម្រាប់ ពលរដ្ឋ អ៊ីស្រាអែល។

យោងតាមប្រភពនៅតំបន់ហ្គាហ្សា ក្រោយការវាយឆ្មក់របស់ក្រុមហាម៉ាស់ អ៊ីស្រាអែលក៏ បានវាយបក ត្រលប់ទៅវិញ ទាំ ងកំហឹង ដោយបង្កឱ្យជនជាតិ ប៉ាឡេស្ទីន ចំនួន ២៣២ នាក់បានបាត់បង់ជីវិត។ ខណៈ ជនជាតិ អ៊ីស្រាអែលវិញ ការស្លាប់បានកើនឡើងដល់ ៣០០ នាក់គិតត្រឹមថ្ងៃសៅរិ៍ប៉ុណ្ណោះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសចិនបានបន្តថា ជម្លោះចុងក្រោយបំផុតនេះ បង្ហាញឱ្យឃើញកាន់តែច្បាស់ ថាការជាប់គាំង នៃដំណើរការសន្តិភាព និងបន្តរយៈពេលវែងថែមទៀត។

សេចក្តីថ្លែងការណ៍ដដែល បាន បន្ថែមថា សហគមន៍ អន្តរជាតិ គួរតែ ជំរុញ ការ ចាប់ផ្តើម ឡើងវិញ នូវ កិច្ចចរចា សន្តិភាព រ វាង ប៉ាឡេស្ទីន និង អ៊ីស្រាអែល ខណៈចិនសន្យា នឹងបន្តខិត ខំប្រឹងប្រែង ឥតឈប់ឈរ ជាមួយសហគមន៍ អន្តរជាតិរហូតដល់ទីបញ្ចប់៕ ប្រែសម្រួល: ស្រ៊ុន សិរីវឌ្ឍន:

ads banner