ការបាញ់ប្រហារនៅប្រទេសថៃ បន្សល់ទុកទាំងរបួស និងភាពភ័យខ្លាចដល់ជនរងគ្រោះ
ថៃ: កាលពីថ្ងៃទី ៣ ខែតុលាកន្លងទៅ ហេតុការណ៍បាញ់កាំភ្លើងនៅក្នុងផ្សារទំនើបរបស់ថៃមួយ បានបង្កជាការភ្ញា ក់ផ្អើលជាខ្លាំង។ ក្មេងប្រុសម្នាក់ដែលមានអាយុត្រឹមតែ ១៤ឆ្នាំនោះ បានបាញ់ សម្លាប់មនុស្សចំនួន ២នា ក់ និងធ្វើឱ្យមនុស្ស៥នាក់ទៀតរងរបួស។
ក្នុងចំណោមអ្នករងរបួសទាំង៥នាក់ ស្ត្រីជនជាតិថៃម្នាក់បានចែករំលែកអំពីហេតុការណ៍បាញ់ប្រហារ ដ៏រន្ធ ត់កន្លងទៅនេះ ។
បើតាមការឱ្យដឹងពីស្រ្តីឈ្មោះ Anyapat Thipjirasakul ក្នុងអំឡុងពេលដែលមានការផ្អើលឈូឆរ នាងបា នរត់ឡើងជណ្ដើរយន្ដ (ជណ្ដើរជើង) ដែលនាងគិតថានឹងមានសុវត្ថិភាព ប៉ុន្តែ នាងបែរជាប្រទះនឹងក្មេងប្រុ ស ១៤ឆ្នាំរូបនោះ ដែលកំពុងឈរនៅចុងម្ខាងទៀតនៃជណ្ដើរយន្ដ។
កំពុងសម្រាកនៅមន្ទីរពេទ្យបណ្ដើរ ស្ត្រីរូបនេះបន្តរៀបរាប់ថា ៖ «គ្រាន់តែឃើញក្មេងប្រុស នោះភ្លាម ខ្ញុំប្រ ញាប់រត់ចុះតាមជណ្ដើរយន្ដយ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបាន។ ខ្ញុំបានលឺ សម្លេងកាំភ្លើងប្រ មាណជា៤គ្រាប់ ហើយមានគ្រាប់មួយដែលត្រូវចំស្មាខាងឆ្វេងរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាឈឺជាខ្លាំង ក៏ប៉ុន្តែខ្ញុំមិនអាចឈប់បាននោះទេ» ។
ស្ត្រីរូបនេះបន្តទៀតថា ៖ «ខ្ញុំបានលោតចុះតាមជណ្ដើរយន្ដតែម្ដង ពេលនោះខ្ញុំ ដួលជាច្រើនត្រឡប់ ប៉ុន្តែខ្ញុំត្រូវតែរត់បន្តទៀត ព្រោះខ្ញុំខ្លាចថាគេនឹងចុះមកក្រោមតាមខ្ញុំ»។
ហេតុការណ៍នេះបានធ្វើឱ្យស្ត្រីរូបនេះ ប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំង ដោយមិនអាចគេងបានឡើយនៅ យប់ទី១នៃហេតុការណ៍។
Anyapat Thipjirasakul បានរៀបរាប់បន្តថា ៖ «វាពិតជាស្ថានការណ៍ដ៏អាក្រក់ ដែលខ្ញុំមិនអាចសូម្បីតែបិទភ្នែក គេង។ សម្លេងកាំភ្លើង និងមុខមាត់របស់ក្មេងប្រុសនោះ នៅដក់ជាប់ក្នុងខួរក្បាលខ្ញុំតែម្ដង»។
ស្ត្រីម្នាក់ទៀតឈ្មោះ Penpiwan Mitthampitak ដែលជាជនរងគ្រោះដែរនោះ ពេលនេះកំពុងស្ថិត ក្នុងស្ថា នភាពធ្ងន់ធ្ងរ។ អ្នកស្រី ត្រូវបានបាញ់ចំនួន៣គ្រាប់ ដោយ១គ្រាប់ត្រូវចំក្បាល និង២គ្រាប់ទៀតចំទ្រូងខា ងស្ដាំ។
ចំណែក ស្ត្រីជនជាតិចិន ឈ្មោះ Li Sha ដែលមានអាយុ៣០ឆ្នាំ ក៏ត្រូវចំនួន ២គ្រាប់ ប៉ុន្តែស្ថានការណ៍របស់ស្ត្រីរូបនេះ គឺបានធូរស្រាលហើយ។
ស្ត្រីជនជាតិឡាវម្នាក់ទៀត ត្រូវបានបាញ់ចំស្មា និងដែលពេលនេះកំពុងស្ថិតក្រោមការមើលថែយ៉ាងយកចិ ត្តទុកដាក់ពីក្រុមគ្រូពេទ្យ ដោយសារតែសរីរាង្គខាងស្ដាំរបស់ជនរងគ្រោះរូបនេះខ្សោយ និងពិបាកក្នុងការធ្វើចលនា។
បុរសជនជាតិថៃ Wichen Vijikhaki ក៏ត្រូវបានបាញ់ចំខ្នង ប៉ុន្តែពេលនេះមានសុវត្ថិភាពហើយ។ យ៉ាងណា មិញ ជនរងគ្រោះ២នាក់ដែលបានបាត់បង់ជីវិតគឺ ម្នាក់ជាជនជាតិចិន អាយុ ៣៤ឆ្នាំ បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍តែម្ដង។ ម្នាក់ទៀតជាស្ត្រីជនជាតិមីយ៉ាន់ម៉ា ដែលបានបាត់បង់ជីវិតក្រោយពេលប ញ្ជូនទៅដល់មន្ទីរពេទ្យ។
គួរបញ្ជាក់ថា សំបកគ្រាប់កាំភ្លើងប្រមាណជា ៤០គ្រាប់ ត្រូវបានរកឃើញ ដែលភាគច្រើនត្រូវបាន បាញ់នៅ ជាន់ទី២ និងទី៣នៃផ្សារទំនើប។ ប៉ូលិសបានសន្និដ្ឋានថា ជនបង្កមានការរៀបចំផែនការ ច្បាស់លាស់ស ម្រាប់ការបាញ់ប្រហារនោះ ប៉ុន្តែក៏មិនទាន់មានការបញ្ជាក់ណាមួយអំពីស្ថានភាព ផ្លូវចិត្តដែលអាចជំរុញឱ្យក្មេងប្រុសអាយុត្រឹមតែ១៤ឆ្នាំម្នាក់ អាចធ្វើរឿងនេះបាននៅឡើយទេ៕
ប្រែសម្រួល:កែវ បុស្បា
ប្រភព៖ Face to face with terror
https://www.bangkokpost.com/thailand/general/2660188/face-to-face-with-terror