សូមបង្កេីនការប្រុងប្រយ័ត្ន ..! បាក់ ស្រុត ដីយ៉ាងធំ និង ជ្រៅនៅខាងលិចស្ពានអាកាសស្ទឹង មានជ័ យ
(ភ្នំពេញ)៖ តាមសេចក្ដីរាយការណ៍ពីពលរដ្ឋបានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណជាង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៣ មានការបាក់ស្រុតដីយ៉ាងធំ និងជ្រៅ នៅខាងលិចស្ពានអាកាសស្ទឹងមានជ័យ លេីផ្លូវប្រសបជាប់ផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ បានធ្វេីឱ្យអ្នកដំណេីរមានការព្រួយបារម្មណ៍ជាខ្លាំង ។

ក្រោយពីពលរដ្ឋប្រទះឃេីញរណ្ដៅដីដែលបាក់ស្រុតដ៏ធំនេះ ពួកគាត់ក៏បានយកមែកឈេី ឬរបស់សម្គាល់អ្វីមួយចំនួន ដាក់ពីខាងមុខ និងខាងក្រោយរណ្ដៅ ដេីម្បីជាសញ្ញាបញ្ចាក់ថា ខាងមុខមានឧបសគ្គ ផងដែរ ។
លុះព្រឹកថ្ងៃដដែល អាជ្ញាធរមូលដ្ឋានបានទទួលព័ត៌មាននេះ ក៏បានចុះត្រួតពិនិត្យ មេីលស្ថានភាពជាក់ស្ដែង រួចយករនាំង ជ័រ ព្រមទាំងខ្សែមកហ៊ុព័ទ្ធជុំវិញត្រង់ចំណុចនោះ កុំឱ្យប្រជាពលរដ្ឋ ឆ្លងកាត់ និងបន្ថែមការប្រុងប្រយ័ត្នច្រេីនជាងមុន មុនពេលមន្ត្រីជំនាញចុះមកជួសជុលផ្លូវនេះឱ្យល្អដូចដេីម ៕





ដោយ ៖ ជីម ភារ៉ា