គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៤ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ និងរងរបួស ២៩នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ២៥លើក បណ្ដាលឲ្យមនុស្សស្លា ប់៧នាក់ និងរងរបួសធ្ងន់ស្រាល ២៩នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្ស ស្លាប់ ០៧នាក់ ស្រី ០នាក់ របួសធ្ងន់ ២២នាក់ស្រី ០៦នាក់  និងរបួសស្រាល ០៧នាក់ ស្រី ០១នាក់  គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ២៥លើក យប់ ១១លើក រួមមាន ៖ កត្តាល្បឿន ១៦លើក ស្លាប់ ០៥នាក់ មិនគោរពសិទ្ធ ០១លើក មិនប្រកាន់ស្តាំ ០២លើកស្លាប់ ០១នាក់ ប្រជែងគ្រោះថ្នាក់ ០២លើក ,បត់គ្រោះថ្នាក់ ០១លើក,កត្តាយាន០២លើក និងភ្លើងសញ្ញា០១លើកស្លាប់ ០១នាក់ ៕

ដោយ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner