ក្រសួងមហាផ្ទៃ និងស្ថានទូតចិនបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥នៃទំនាក់ទំនងការទូតរវាងកម្ពុជាចិន

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាសហការគាំទ្រដោយក្រសួងមាហាផ្ទៃបានបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជាចិន នៅទីលានកីឡាវាយកូនគោលហ្គាឌិនស៊ីតធី ក្រោមការអញ្ជើញចូលរួមពីសម្តេចក្រឡា ហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឧត្តម Wang Wentianអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

លោកTang Hao សេនានុព័ន្ធ យោធានៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលនេះ ភាគីទាំងពីរក្រសួងមហាផ្ទៃ និងស្ថានទូតចិនប្រចាំព្រះរាជណាចក្រកម្ពុជាបានសហការគ្នាបង្កើតឡើងជាច្រើនលើករួចមកហើយ ដោយព្រឹត្តិការណ៍នេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែស្អិតរមួតបន្ថែមទៀត លើទំនាក់ការទូតក្នុងនាមជាមហាមិត្តដែកថែម។

ទន្ទឹមជាមួយគ្នានេះដែរ លោកTang Hao តំណាងឯកឧត្តម អគ្គរដ្ឋទូតចិន បានថ្លែងអំណរគុណដល់សម្តេច ក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួមមហាផ្ទៃដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងឱកាសបុណ្យភ្ជុំដែលជាបុណ្យប្រពៃណីជាតិខ្មែរចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលដែលរៀបចំឡើង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥នៃទំនាក់ទំនងការទូតរវាងកម្ពុជាចិន។ ការចូលរួមនេះ បានសរបញ្ជាក់ឲ្យឃើញថា កម្ពុជាបានចាត់ទុកចិនជាគ្រួសារតែមួយបង្ហាញពីការស្រលាញ់រាប់អានគ្នា និងការចេះជួយគ្នាទៅវិញទៅមក។

ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលការងារ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានលើកឡើងថា ការប្រកួតកីឡាវាយកូនគោលដែលភាគីទាំងពីរក្រសួងមហាផ្ទៃ និងស្ថានទូតចិនប្រចាំកម្ពុជារៀបចំឡើងនេះ គឺជាការបង្ហាញពីការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជាចិន។ ជាមួយគ្នានេះព្រឹត្តិការណ៍ប្រកួតដ៏មានអត្ថន័យនេះ គឺចង់បានបង្ហាញថា កម្ពុជា និងចិនដែលជាមហាមិត្តដែកថែប គឺនូវថែរក្សាប្រពៃណីនៃការទំនាក់ទំនងល្អ ស្រលាញ់រាប់អានគ្នា និងចេះយកអាសាគ្នាទៅវិញទៅមក។

ឯកឧត្តម សរ សិទ្ធិ បានគូសបញ្ជាក់ទៀតថា តាមរយៈការប្រកួតដែលភាគីទាំងរៀបចំឡើងនេះ គឺបានបញ្ជប់ទៅដោយរលូននិងបរិយាកាសសប្បាយរីករាយ ហើយថែមទាំងបានផ្សារភ្ជាប់នូវទំនាក់ល្អមិត្តភាព សាមគ្គីភាព កាន់តែស្អិតរបួតបន្ថែមទៀតផងដែរ។ ចំពោះព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលមិត្តភាពនេះ ក្រសួងមហាផ្ទៃ និងស្ថានទូតចិន នឹងបង្កើតវាឲ្យបានជារៀងរាល់ឆ្នាំ ដើម្បីជាផ្សារភ្ជាប់ទំនងទំនងនៃសហប្រតិបត្តិការលើទំនាក់ទំនងការទូតឲ្យកាន់តែល្អប្រសើររវាងកម្ពុជានិងចិន។

សម្តេច ក្រឡា ហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្រត្សនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា តំណាងឲ្យភាគីកម្ពុជាដែលបានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតដ៏មានអត្ថន័យនេះ សូមចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជាចិន។ សម្តេច បានថ្លែងលើកឡើងទៀតថា ថ្វីដ្បិតការប្រកួតនេះ កីឡាករដែលចូលរួមប្រកួតមិមមែនជាកីឡាករកូនគោលអាជីពក្តី ប៉ុន្តែកីឡាករដែលចូលរួមទាំងអស់ទាំងខាងកម្ពុជា និងចិន គឺបានគោរពនូវគោលការប្រកួតយ៉ាងត្រឹមត្រូវធ្វើឲ្យការប្រកួតបញ្ចប់ទៅដោយជោគជ័យនិងពោពេញដោយក្តីសប្បាយរីករាយបំផុត។

ទន្ទឹមជាមួយគ្នានេះ សម្តេច ក្រឡា ហោម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងាររៀបចំនៃភាគីទាំងពីរដែលបានរួមសហការគ្នាបង្កើតព្រឹត្តិការណ៍ប្រកួតបង្កលក្ខណៈសប្បាយរីករាយប្រកបដោយសាមគ្គីភាពនិងមិត្តភាព។

សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនគោលមិត្តភាពអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥នៃទំនាក់ទំនងការទូតរវាងកម្ពុជាចិននេះ លទ្ធផលនៃការប្រកួតសម្រាប់ក្រុមភាគីកម្ពុជាចំណាត់ថ្នាក់លេខ១បានទៅលើ ឯកឧត្តម ប៉ោ ភក្តិ និងឧត្តម សេនីយ៍ទោ មៀច សូរិទ្ធិកាដាវីត។ដោយឡែកក្រុមភាគីចិន ចំណាត់លេខ១បានទៅ លោក Zhou Zhichun . Yang Peigung.Shen Fei។រីឯជ័យលាភីNearest to the Pinកីឡាករកម្ពុជាបានទៅលើឯកឧត្តម ប៉ោ ភក្តិ . Nearest to the Pinបានទៅលើសន្តិបណ្ឌិត នេត សាវឿន និងNearest to the Pinខាងចិនបានទៅលើ លោក Li Linxiao ខណៈLongest Driveបានទៅលើ លោក Lork Dareath៕

អត្ថបទ រូបភាព ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner