ប្រមុខអង្គសហប្រជាជាតិព្រមានថា មជ្ឈិបូព៌ាកំពុងធ្លាក់ជ្រៅទៅក្នុងវិបត្តិ

អ.ស.ប៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនី ហ្គូទែរេស នៅថ្ងៃអាទិត្យទី១៦ ខែតុលា បានអំពាវនាវឱ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងទាំងអស់ និងជំរុញអ៊ីស្រាអែលឱ្យបើកផ្លូវនាំយកជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា ដោយព្រមានថា មជ្ឈិមបូព៌ាកំពុងធ្លាក់ជ្រៅទៅក្នុងវិបត្តិ។

Read. អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនី ហ្គូទែរេស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា តំបន់ហ្គាហ្សាកំពុងគ្មានទឹក អគ្គិសនី និងការផ្គត់ផ្គង់ចាំបាច់ផ្សេងទៀតសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។

លោក ហ្គូទែរេស បាននិយាយយ៉ាងដូច្នេះថា ស្តុកស្បៀងអាហារ ទឹកបរិភោគ ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត និងប្រេងឥន្ធនៈរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសអេហ្ស៊ីប ហ្ស៊កដានី ហ្ស៊កដានី វេសប៊ែង និងអ៊ីស្រាអែល អាចត្រូវបានបញ្ជូនក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះទៅកាន់តំបន់ហ្គាហ្សា។

ប៉ុន្តែលោកថា បុគ្គលិកទាមទារការរក្សាសុវត្ថិភាព ក្នុងការនាំយកជំនួយចូលទៅទូទាំងតំបន់ហ្គាហ្សា។ លើសពីនេះទៅទៀត ប្រមុខអង្គការសហប្រជាជាតិរូបនេះក៏បានអំពាវនាវឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងភ្លាមៗ និងដោយគ្មានលក្ខខណ្ឌផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner