ម្ចាស់ស្លុតចិត្តនិយាយលែងចេញដោយសារសត្វគោ ១៧ក្បាលបានងាប់ សង្ស័យបណ្តាលមកពីពុលថ្នាំបាញ់ស្រូវពង្រោះ

កំពង់ឆ្នាំង៖ គោចំនួន ១៧ក្បាលបានងាប់ក្នុងដីស្រែមួយកន្លែង នៅចំណុចត្រពាំងធ្លក ក្នុងភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខណៈដែលម្ចាស់គោដើររកគោពេលថ្ងៃមិនឃើញលុះយប់ឡើងទើបគេមកប្រាប់ថា មានគោជាង ១០ក្បាល បានងាប់ក្នុងដីស្រែគេ ។

ហេតុការនេះបានកើតកាលពីយប់ថ្ងៃទី១៤ លុះព្រឹកឡើងថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៣ទើបសមត្ថកិច្ចនិងមន្ត្រីជំនាញចុះពិនិត្យ និងធ្វើកោសល្យវិច័្ចយ ។

លោក ម៉ឹង វិសាលសុខ មេឃុំក្តុលសែនជ័យបាន ឲ្យដឹងថាម្ចាស់គោដែលងាប់ទាំង ១៧ក្បាល មានឈ្មោះ ទត សៀងហីម អាយុ ៤២ឆ្នាំ មានទីលំនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ចំណែកដីស្រែដែលគោចូលទៅស៊ីស្រូវពង្រោះរហូតដល់ងាប់ ១៧ក្បាល មានទីលំនៅ ស្រុករលាប្អៀរ ដែលសមត្ថកិច្ចកំពុងស្រាវជ្រាវមិនទាន់ដឹងឈ្មោះនៅឡើយ ។

លោក ទត សៀងហ៊ីម អាយុ៤២ឆ្នាំ បានបញ្ជាក់ថាគោរបស់គាត់បានងាប់ ចំនួន ១៧ក្បាល (គោញី៥) ក្នុងចំណោមគោ ២២ក្បាល ។ ប្រភពដដែលបានបញ្ជាក់ថានៅព្រឹកថ្ងៃទី១៤ ខែតុលា ប្អូនប្រុសរបស់គាត់ បានយកគោទៅឃ្វាលដូចសព្វដង ប៉ុន្តែនៅម៉ោងជាង ៣រសៀល ប្អូនប្រុសគាត់បានត្រឡប់មកហូបបាយវិញ ដោយលែង
គោឱ្យស៊ីស្មៅក្នុងព្រៃ ។

ពេលហូបបាយទៅវិញ ស្រាប់តែរកគោមិនឃើញ ប្អូនប្រុសគាត់ដើររករហូតដល់ព្រលប់ លុះយប់បន្តិចមានគេមកប្រាប់ថា៖ គោគាត់បានងាប់ក្នុងដីស្រែគេ សង្ស័យពុលថ្នាំ គាត់នាំគ្នាទៅមើល ឃើញគោគាត់ងាប់ ពិតមែន គឺ ១៧ក្បាល គាត់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ហើយបានរក្សាទុកមួយយប់ លុះព្រឹកឡើងទើបសមត្ថកិច្ច និងមន្ត្រីពេទ្យសត្វចុះទៅពិនិត្យមើល ។

ក្រោយពេលពិនិត្យខ្មោចគោទាំង ១៧ក្បាលហើយ មន្ត្រីពេទ្យសត្វខេត្តបានសន្និដ្ឋានថា គោទាំង ១៧ក្បាល បានងាប់ ដោយសារពុលថ្នាំមែន ។

ជុំវិញករណីសត្វគោងាប់រហូត ១៧ក្បាលនេះ ត្រូវបានសមត្ថកិច្ច សង្ស័យថា ម្ចាស់ស្រែបានបាញ់ថ្នាំ ពុល លើស្រូវពង្រោះ ដើម្បីការពារសត្វចង្រៃស៊ីបំផ្លាញ ដែលពេលនេះសមត្ថកិច្ចកំពុងតែតាមស្វែងរកម្ចាស់ដីស្រែដើម្បីហៅមកសាកសួរបំភ្លឺ។

ទោះយ៉ាងនេះកី្ត លោក ទត សៀងហ៊ីម ហៅប្រុសដែលជាម្ចាស់គោបានសំណូមពរ និងអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធសូមមេត្តាជួយរកយុត្តិធម៌ឲ្យគាត់ផង ព្រោះគោបានងាប់រហូតដល់ ១៧ក្បាល គឺជាការខាតបង់ខ្លាំងណាស់ ៕

សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner