លោក ពូទីន ធ្វើដំណើរទៅដល់ប្រទេសចិនហើយ ដើម្បីជួបលោក ស៊ី និងចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣

ប៉េកាំង៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ប្រទេសចិនហើយ នៅថ្ងៃអង្គារទី១៧ ខែតុលានេះ ដើម្បីជួបជាមួយ “មិត្តជាទីស្រឡាញ់” របស់គាត់ គឺលោក ស៊ី ជីនពីង ដើម្បីពង្រឹងទំនាក់ទំនងរវាងមេដឹកនាំទាំងពីរ នៅក្នុងកិច្ចប្រជុំកំពូលមួយដែលនឹងគ្របដណ្ដប់ដោយសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់។

Read. យន្តហោះរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ប្រទេសចិន នៅមុនម៉ោង៩និង៣០នាទីព្រឹកថ្ងៃអង្គារទី១៧ ខែតុលានេះ (ម៉ោងក្នុងតំបន់)។

ជាមួយគ្នានេះ វិមានក្រឹមឡាំងបានបញ្ជាក់ថា លោក ពូទីន គ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃពុធទី១៨ ខែតុលានេះ នៅខាងក្រៅវេទិការគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។

បើតាមវិមានក្រឹមឡាំង ក្នុងអំឡុងកិច្ចពិភាក្សាទ្វេភាគី មេដឹកនាំទាំងពីរនឹងផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាអន្តរជាតិ និងតំបន់ ជាពិសេសសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់។

សូមបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះ ប្រទេសចិននឹងស្វាគមន៍មេដឹកនាំ និងអ្នកតំណាងជាន់ខ្ពស់មកពីប្រទេសចំនួន ១៣០ សម្រាប់វេទិកានៃគម្រោងដ៏សំខាន់របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលទីក្រុងប៉េកាំងកំពុងប្រើប្រាស់ដើម្បីពង្រីកឥទ្ធិពលទៅកាន់ពិភពលោករបស់ខ្លួន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner