អង្គភាពប្រឆាំងអំពើពុករលួយ ជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ក្នុងការប្រឡងបាក់ឌុបជាង ៣ពាន់នាក់

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត សម្រាប់ការសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ចំនួន ៣០៤០នាក់។

បើយោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា៖សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ អង្គភាព ប្រឆាំងអំពើពុករលួយ (អ.ប.ព.) នឹងជ្រើសរើសអ្នកស្ម័គ្រចិត្ត (មានពេលវេលាគ្រប់គ្រាន់ មានធនធានសម្រាប់បំពេញ ការងារ រាប់ទាំងមធ្យោបាយធ្វើដំណើរដោយខ្លួនឯងផង ដើម្បីសង្កេតការណ៍ដំណើរការប្រឡង ចំនួនសរុប ៣.០៤០ នាក់ ។

សម្រាប់ចំនួនជ្រើសរើសមានដូចជា៖ខេត្តបន្ទាយមានជ័យ១៣៣នាក់,បាត់ដំបង២០៤នាក់,កំពង់ចាម១៩៣នាក់,កំពង់់ឆ្នាំង ៩៥នាក់ ,កំពង់ស្ពឺ១១៤នាក់,កំពង់ធំ១៣២នាក់,កំពត១២៣នាក់,កណ្តាល ២៤៣នាក់,កោះកុង៣០នាក់,ក្រចេះ៥២នាក់,មណ្ឌលគិរី ១៦នាក់,រាជធានីភ្នំពេញ ៥៥២នាក់,ព្រះវិហារា៤២នាក់,ព្រៃវែង១៧៩នាក់,ពោធិ៍សាត់ ៨៤នាក់,រតនគិរី៤២នាក់,សៀមរាប២៣៨នាក់,ព្រះសីហនុ ៤៥នាក់, ស្ទឹងត្រែង២៤នាក់,ស្វាយរៀង៩១នាក់,តាកែវ ២២១នាក់,កែប៩នាក់,ប៉ៃលិន ១៦នាក់,ឧត្តរមានជ័យ៣៩នាក់ និងត្បូងឃ្មុំ១២៣នាក់។

ដោយឡែកសម្រាប់លក្ខខណ្ឌចុះឈ្មោះសុំធ្វើជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្តមានដូចជា៖១- មានអាយុចាប់ពី ២១ ឆ្នាំ ឡើងទៅ,២- មានអាសយដ្ឋានស្នាក់នៅនៅរាជធានី ឬខេត្តដែលខ្លួនសុំចុះឈ្មោះធ្វើជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត, ៣- មានមធ្យោបាយ ធនធាន ពេលវេលាគ្រប់គ្រាន់សម្រាប់បំពេញការងារសង្កេតការណ៍ស្ម័គ្រចិត្តដោយខ្លួន ឯងរាប់ទាំងមធ្យោបាយធ្វើដំណើរផង,៤- គោរពតាមច្បាប់ បទប្បញ្ញត្តិ លិខិតបទដ្ឋានគតិយុត្តជាធរមាន ការចាត់តាំង ក្រុមដឹកនាំសង្កេតការណ៍ថ្នាក់កណ្ដាល ថ្នាក់រាជធានី ខេត្ត និងថ្នាក់មណ្ឌល ជាពិសេសគោរពបានយ៉ាងខ្ជាប់ខ្ជួនបទប្បញ្ញត្តិ សេចក្តីណែនាំ យល់តូួនាទីភារកិច្ចអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត,៥-មានគណីនីតេលេក្រាមដែលមានឈ្មោះត្រឹមត្រូវពេញលេញរូបថត ,លេខទូរស័ព្ទជាដើម៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner