ជនសង្ស័យ ១៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១១ករណី ថ្ងៃទី១៨ ខែតុលា

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ១៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១១ករណី ទូទាំងប្រទេស នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន ១៦នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ២នាក់ រក្សាទុក ដឹកជញ្ជូន ៨ករណី ឃាត់ ១១នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ៣នាក់
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៨ ខែតុលា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៦១០,៥៥ក្រាម និង៤០កញ្ចប់តូច។ លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប Police: ០៨អង្គភាព ៕

ដោយ ៖ ប៊ុនធី និង ភារ៉ា

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner