ប្រមុខការទូតរុស្ស៊ី៖ ទំនាក់ទំនងរុស្ស៊ី និងកូរ៉េខាងជើងបានឈានដល់កម្រិតជាយុទ្ធសាស្រ្តថ្មី

ព្យុងយ៉ាង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងមូស្គូ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ បានថ្លែងនៅថ្ងៃព្រហស្បតិ៍ទី១៩ ខែតុលា ក្នុងទីក្រុងព្យុងយ៉ាងថា ទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងជើងបានឈានដល់កម្រិត “គុណភាពថ្មី និងជាយុទ្ធសាស្ត្រ”។

ប្រមុខការទូតរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ នៅយប់ថ្ងៃពុធទី១៨ ខែតុលា ឆ្នាំ២០២៣ បានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ បន្ទាប់ពីបានអមដំណើរលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក្នុងដំណើរទៅកាន់ប្រទេសចិន។

នាឱកាសនោះដែរ លោក ឡាវរូវ បានប្រាប់រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី ឆូ សុនហួ នៅឯកិច្ចប្រជុំក្នុងថ្ងៃព្រហស្បតិ៍នេះថា បន្ទាប់ពីកិច្ចប្រជុំកំពូល យើងអាចនិយាយដោយទំនុកចិត្តថា ទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងជើង បានឈានដល់កម្រិតជាយុទ្ធសាស្រ្តថ្មីប្រកបដោយគុណភាព។

កិច្ចប្រជុំរបស់បេសកជនរុស្ស៊ីជើងចាស់រូបនេះនៅទីក្រុងព្យុងយ៉ាង ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីដំណើរទស្សនកិច្ចនាពេលអនាគតរបស់លោក ពូទីន មកកាន់ប្រទេសកូរ៉េខាងជើង ដែលត្រូវបានអញ្ជើញដោយលោក គីម ជុងអ៊ុន ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីកាលពីខែមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner