គិតត្រឹមព្រឹកថ្ងៃទី១៩តុលានេះ! ជំនន់ទឹកស្ទឹងព្រែកត្នោត បានធ្វេីឱ្យមូលដ្ឋានខណ្ឌដង្កោ រងការប៉ះពាល់ ៦សង្កាត់ ស្មើ១៧ភូមិ និង ៣១៦ខ្នងផ្ទះ
(ភ្នំពេញ)៖ ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត គិតត្រឹមព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បានបណ្តាលឲ្យរងផលប៉ះពាល់ចំនួន ៦សង្កាត់ ស្មេី១៧ភូមិ និង៣១៦ខ្នងផ្ទះ ។ នេះបេីយោងតាមប្រភពព័ត៌មានពីអាជ្ញាធរខណ្ឌដង្កោ បានបញ្ចាក់ប្រាប់ដល់ក្រុមការងារព័ត៌មានទូរទស្សន៍អប្សរាប្រចាំមូលដ្ឋាន ។

គួរបញ្ជាក់ថា សង្កាត់ដែលរងផលប៉ះពាល់រួមមា ន ៖ ទី១-សង្កាត់គងនយ ៖ ចំនួន ០៣ភូមិ, ចំនួនខ្នងផ្ទះ៤៥, ចំនួនគ្រួសារ៥២, មនុស្ស២៤៦នាក់ និង ផ្លូវចំនួន០១ខ្សែ ។ ទី២-សង្កាត់ស្ពានថ្មី ៖ ចំនួន០៤ភូមិ ចំនួនខ្នងផ្ទះ៣៣ ចំនួនគ្រួសារ៣៣ និង មនុស្សចំនួន១៥១នាក់ ។ ទី៣-សង្កាត់សាក់សំពៅ ៖ ចំនួន០៧ភូមិ, ចំនួនខ្នងផ្ទះ ១៦២ ចំនួនគ្រួសារ ១៦២, ចំនួនមនុស្ស ៥១២នាក់ ។
ទី៤-សង្កាត់ដង្កោ ៖ ចំនួន០១ភូមិ, ចំនួនខ្នងផ្ទះ ០៩, ចំនួនគ្រួសារ០៩,ចំនួនមនុស្ស៣០នាក់ ។
ទី៥-សង្កាត់ព្រៃស ៖ ចំនួន០១ភូមិ, ចំនួនខ្នងផ្ទះ១៩, ចំនួនគ្រួសារ២១, ចំនួនមនុស្ស៦១នាក់ ។
និងទី៦-សង្កាត់ទៀន ៖ ចំនួន០១ភូមិ,ចំនួនខ្នងផ្ទះ៤៨,ចំនួនគ្រួសារ៥៩,មនុស្សចំនួន១៣៨នាក់ និង ផ្លូវចំនួន០១ខ្សែ ។
សរុបទាំង ០៦សង្កាត់ ស្មើ ១៧ភូមិ, ចំនួនខ្នងផ្ទះ៣១៦, ចំនួនគ្រួសារ៣៣៦ ,មនុស្សចំនួន ១១៤៦នាក់ និងផ្លូវចំនួន០២ខ្សែ។
បច្ចុប្បន្ននេះ អាជ្ញាធរខណ្ឌដង្កោ រួមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ជាច្រេីនបានចុះទៅពិនិត្យ និងជួយដឹកជញ្ចូនសម្ភារៈសំខាន់ៗ របស់ប្រជាពលរដ្ឋមកទីទួលមានសុវត្តិភាពផងដែរ ៕




ដោយ ៖ ជីម ភារ៉ា