សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ តុលា ២០២៣
១. ស្ពានហាល នឹងត្រូវបើកឱ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ចូលទស្សនាប្រាសាទអង្គរវត្តនាដើមខែវិច្ឆិកា – AMS Central
២. ៩ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូល ១ ១៨៩ លានដុល្លារ ពីការនាំចេញអង្ករ-ស្រូវ ដោយក្នុងនោះការនាំចេញអង្ករបានជាង ៤៥ ម៉ឺនតោន – AMS Economy
៣. ចិន គ្រោងបង្កើនទុន ៦០០ លានដុល្លាទៀត ដើម្បីរួមចំណែកដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា – កម្ពុជាថ្មី
៤. កូរ៉េខាងត្បូងកំពុងភ័យខ្លាចការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីចិន ក្រោយការចោទប្រកាន់លើក្រុមហ៊ុន ក្នុងស្រុកថាបានជួយតៃវ៉ាន់ផលិតនាវាមុជទឹក – Reuters
៥. ប្រជាជន ១លាននាក់ ក្នុងតំបន់ហ្កាហ្សា ភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈអ៉ីស្រាអែលត្រៀមធ្វើសង្រ្គាមជើងគោក – AFP
#ams1minute