សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ តុលា ២០២៣
អត្ថបទដោយ៖
AMS OneMinute
១. រយៈពេលជាង ៧ឆ្នាំ ចំនួនប្រជាជនកម្ពុជាក្រី ក្របានថយចុះពី ៥,៦លាននាក់ មកនៅត្រឹមតែ ២,៨លាននាក់ – AMS Central
២. គណៈប្រតិភូរដ្ឋសភាកម្ពុជា-វៀតណាម-ឡាវ បំពេញទស្សនកិច្ចរួមគ្នាជាប្រវត្តិសាស្ត្រដំបូងនៅតំបន់ត្រីកោណអភិវឌ្ឍន៍នៃព្រំដែនរួម – AMS Central
៣. សហភាពអឺរ៉ុប អនុញ្ញាតឱ្យកម្ពុជាអាចប្រើវត្ថុធាតុដើម ឬគ្រឿងបង្គុំកង់ពីវៀតណាម យកមកផលិតនាំចេញទៅប្រទេសខ្លួន -FN
៤. ថៃនឹងអនុញ្ញាតឱ្យជនជាតិរុស្ស៊ីចូលមកលេងកំសាន្តរហូតដល់ ៩០ថ្ងៃដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក – AFP
៥. អាមេរិកបានផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទ ATACMS ទៅកាន់អ៊ុយក្រែន – CNN
#ams1minute