គណៈប្រតិភូនៃរដ្ឋសភាបីប្រទេស កម្ពុជា-ឡាវ និង វៀតណាម ទៅពិនិត្យទំនប់វារីអគ្គិសនីសេសាន២ របស់កម្ពុជា
ស្ទឹងត្រែង៖បន្ទាប់ពីបានស្ដាប់របាយការណ៍របស់អភិបាល ខេត្តទាំងបួន របស់កម្ពុជា ដែលមានភូមិសាស្រ្តជាប់នឹងតំបន់ត្រីកោណអភិវឌ្ឍន៍ នៃប្រទេស ទាំងបី កម្ពុជា ឡាវ និងវៀតណាម (CLV)កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងបី បាន រួមគ្នា អញ្ជើញទៅពិនិត្យ ស្ថានីយផលិតទឹកស្អាត នៅខេត្តស្ទឹងត្រែង និងទំនប់ វារីអគ្គិសនីសេសាន២ ដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។

ប្រភពគេហទំព័ររដ្ឋសភានៅព្រឹកថ្ងៃទី ២០ ខែតុលា បានឱ្យដឹងថា មុនចាប់ផ្តើមទស្សនកិច្ចទៅកាន់ទីតាំងទាំងខាងលើគណៈប្រតិភូ ជាន់ខ្ពស់ នៃ រដ្ឋសភា កម្ពុជា ឡាវ វៀតណាម បានជួបប្រជុំគ្នានៅ សណ្ឋាគារអង្គរមាស ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៩ ខែតុលា។ គណៈ ប្រតិភូបាន ស្ដាប់របាយការណ៍ និងពិភាក្សាជាមួយអភិបាលខេត្តទាំង បួនរបស់កម្ពុជា ស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ជាប់ព្រំដែន វៀតណាម មាន ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។
សូមជម្រាបថា ប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ: កម្មការកិច្ចការ បរទេស សហប្រតិបតិ្តការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ប្រតិភូឡាវដឹកនាំដោយឯកឧត្តម លីនឃឹម ដួនសាវាញ ( Linkham DOUANSAVANH )ប្រធាន គណៈកម្មការសេដ្ឋកិច្ច បច្ចេកវិទ្យា និងបរិស្ថាន និងវៀតណាមដឹកនាំ ដោយ ឯកឧត្តម វ៉ូ ហាយហា ប្រធានគណ:កម្មាធិការ កិច្ចការបរទេស ។

ការអញ្ជើញទៅទស្សនកិច្ចនៅស្ថានីយផលិតទឹកស្អាត និងទំនប់វារី អគ្គិសនីសេសាន២ ដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង គឺដើម្បីពិនិត្យ មើលការអភិវឌ្ឍដោយភាគីកម្ពុជា ។ ស្ថានីយផលិតទឹកស្អាតនៅខេត្តស្ទឹងត្រែង បានសាងសង់ឡើងដោយ ចំណាយទឹកប្រាក់ ១៣លាន ដុល្លារ អាមេរិក ដែលជាកម្ចីរបស់ធនាគារ អភិវឌ្ឍន៍អាស៊ី ។ចំណែកទំនប់វារីអគ្គិសនីសេសាន២ វិនិយោគ ដោយវិនិយោគិនចិនក្នុងទឹកប្រាក់ ៨០០លាន ដុល្លារ ក្នុងទម្រង់BOT និងផលិតអគ្គិសនីបាន៤០០មេហ្កាវ៉ាត់ ដើម្បីផ្គត់ផ្គង់នៅរាជធានី ភ្នំពេញ និងមួយភាគតូចទៅខេត្ត រតនគីរី។
សូមជម្រាបថា ប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ: កម្មការកិច្ចការ បរទេស សហប្រតិបតិ្តការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ប្រតិភូឡាវដឹកនាំដោយឯកឧត្តម លីនឃឹម ដួនសាវាញ ( Linkham DOUANSAVANH )ប្រធាន គណៈកម្មការសេដ្ឋកិច្ច បច្ចេកវិទ្យា និងបរិស្ថាន និងវៀតណាម ដឹកនាំដោយ ឯកឧត្តម វ៉ូ ហាយហា ប្រធានគណ:កម្មាធិការ កិច្ចការបរទេស ។

សូមរំលឹកថា នេះជាលើកទី១ និងជាថ្ងៃប្រវត្តិសាស្ត្រដែលរដ្ឋសភា នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម បានអញ្ជើញធ្វើទស្សនកិច្ច រួមគ្នា ទៅកាន់តំបន់ត្រីកោណ អភិវឌ្ឍន៍ ដែលស្ថិតនៅក្រោមគំនិត ផ្តួចផ្ដើមមួយរបស់សម្ដេចជោ ហ៊ុន សែន ដើម្បីកសាងព្រំដែនសន្តិភាព និងអភិវឌ្ឍន៍ ប្រកបដោយចីរភាពរវាងប្រទេសទាំងបីដែល មានរយៈពេល១០ឆ្នាំមកហើយ ។ដំណើរទស្សនកិច្ចនេះមានរយៈពេល៥ ថ្ងៃដោយបានចាប់ផ្តើមពីថ្ងៃទី ១៧ ខែតុលា រហូតដល់ថ្ងៃទី ២១ ខែតុលា ។ខ្សែទស្សនកិច្ចចាប់ផ្តើមពី តំបន់ត្រីកាណអភិវឌ្ឍន៍នៃប្រទេសវៀតណាម កម្ពុជា និង បញ្ចប់នៅ ខេត្តចំប៉ាសាក់ ប្រទេសឡាវ៕




ដោយ៖ហេង សម្បត្តិ+ថេត វិចិត្រ