នគរបាលខណ្ឌដង្កោ ត្រៀមកម្លាំងនិងសម្ភារ រួចរាល់ ដេីម្បីជួយប្រជាពលរដ្ឋ រងគ្រោះទឹកជំនន់ ស្ទឹងព្រែកត្នោត

(ភ្នំពេញ )៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាន នគរបាល ខណ្ឌដង្កោ បានដឹកនាំកម្លាំងនៃអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត ព្រមទាំងចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចផ្ទះដោយសារជំនន់ទឹកតាមសណ្តស្ទឹងព្រែកត្នោត។

តាមរបាយការណ៍របស់អធិការនគរបាល ខណ្ឌដង្កោ គិតត្រឹមម៉ោង ១០និង០០ព្រឹកថ្ងៃនេះ មានចំនួន ៣សង្កាត់ ស្មើនឹង ៣២ភូមិ ១៥៣៥ខ្នងផ្ទះ ១៥៨៦គ្រួសារ ផ្លូវ១៦ខ្សែ សាលារៀន ចំនួន០៤ មណ្ឌលសុខភាព ចំនួន០២ ដែលរងការប៉ះពាល់ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត ។

ជាមួយនេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំង និងសម្ភារៈក្នុងការចុះជួយប្រជាពលរដ្ឋ ២៤ម/២៤ម ដែលកំពុងតែជួបបញ្ហារងគ្រោះដោយសារជំនន់ទឹកសណ្តស្ទឹងព្រែកត្នោតផងដែរ ៕

ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner