គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២០ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរងរបួស ២២នាក់
អត្ថបទដោយ៖
ជឹម ភារ៉ា
(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់ ៣នាក់និងរងរបួសធ្ងន់ស្រាចំនួន ២២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្ស ស្លាប់ ០៣នាក់ ស្រី ០នាក់ របួសធ្ងន់ ១៣នាក់ស្រី ០២នាក់ និងរបួសស្រាល ០៩នាក់ ស្រី ០៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១២លើក យប់ ០៤លើក រួមមាន ៖ កត្តាល្បឿន ០៨លើក ស្លាប់ ០១នាក់ មិនគោរពសិទ្ធ ០១លើក ស្លាប់ ០១នាក់ មិនប្រកាន់ស្តាំ ០២លើកស្លាប់ ០១នាក់និង ប្រជែងគ្រោះថ្នាក់ ០១លើក៕
ដោយ៖ ប៊ុនធី និង ភារ៉ា


ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕