អឺរ៉ុបនឹងពិភាក្សាពីបទឈប់បាញ់មនុស្សធម៌ នៅតំបន់ហ្កាហ្សាក្នុងសប្តាហ៍នេះ

ព្រុចសែល៖ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក ចូសេប បូរែល នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានជំរុញឱ្យប្រញាប់ចែកចាយជំនួយទៅកាន់តំបន់ហ្កាហ្សា និងថា ប្លុកនេះនឹងជជែកពីការអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ ក្នុងជម្លោះអ៊ីស្រាអែល និងហាម៉ាស។

Read. លោក បូរែល បាននិយាយនៅមុនកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបថា អ្វីដែលសំខាន់ គឺការផ្តល់ជំនួយឱ្យកាន់តែលឿន ជាពិសេស ការស្តារឡើងវិញនូវការផ្គត់ផ្គង់ទឹក និងអគ្គិសនី។ លោក បូរែល បន្តថា ឡានដឹកជំនួយមនុស្សធម៌រាប់សិបគ្រឿង ដែលអេហ្ស៊ីបអនុញ្ញាតឱ្យឆ្លងចូលទៅក្នុងតំបន់ហ្កាហ្សា គឺ “មិនគ្រប់គ្រាន់ទេ” ហើយថា ប្រេងឥន្ធនៈសម្រាប់ផលិតថាមពល និងទឹកបរិភោគ គឺរឿងចាំបាច់បំផុត។

លោក បូរែល បន្ថែមថា ក្រុមរដ្ឋមន្ត្រីសហភាពអឺរ៉ុបនឹងពិភាក្សាអំពីការហៅទូរស័ព្ទពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនី ហ្គូទែរេស សម្រាប់ “បទឈប់បាញ់មនុស្សធម៌” ហើយបញ្ហានេះនឹងមាននៅលើតុក្នុងកិច្ចប្រជុំកំពូលមេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ទី២៦ ខែតុលា ឆ្នាំ២០២៣។

លោក បូរែល បានសង្កត់ធ្ងន់ទៀតថា ការវាយប្រហារដោយមីស៊ីល និងរ៉ុក្កែតពីក្រុមហាម៉ាស ចេញពីហ្កាហ្សាត្រូវតែបញ្ឈប់ ហើយចំណាប់ខ្មាំងដែលត្រូវបានចាប់ពង្រត់ត្រូវតែដោះលែង វាគឺជាផ្នែកមួយនៃការបោះជំហានឆ្ពោះទៅរកការកាត់បន្ថយការកើនឡើងភាពតានតឹង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner