ប៉ាឡេស្ទីនថ្កោលទោសឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល ប្រឆាំងនឹងប្រជាជនហ្កាហ្សា

រ៉ាម៉ាឡាហ៍៖ មេដឹកនាំប៉ាឡេស្ទីនបាននិយាយថា យើងថ្កោលទោសជំហរដែលបង្កើតជាអាជ្ញាប័ណ្ណកាប់សម្លាប់ និងបិទបាំងនយោបាយ ដើម្បីប្រព្រឹត្តការសម្លាប់រង្គាល និងសាបព្រួសការបំផ្លិចបំផ្លាញតំបន់ហ្កាហ្សា និងប្រជាជនរស់នៅទីនោះ។

នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក ម៉ូហាំម៉េដ សាតាយយ៉េហ៍ បាននិយាយក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍នៅទីក្រុងរ៉ាម៉ាឡាហ៍ ថា អ្វីដែលយើងលឺចេញពីមាត់មេដឹកនាំរដ្ឋឈ្លានពាន ទាក់ទងនឹងការត្រៀមខ្លួនវាយលុកតាមផ្លូវគោក មានន័យថា ការបន្តប្រព្រឹត្តឧក្រិដ្ឋកម្មថ្មី, អំពើឃោរឃៅ, ការបង្ខំឱ្យផ្លាស់ទីលំនៅ និងការកាប់សម្លាប់ ដើម្បីជាប្រយោជន៍ដល់ការសងសឹក។ យើងថ្កោលទោសចំពោះជំហរដែលបង្កើតជាអាជ្ញាបណ្ណកាប់សម្លាប់ និងបិទបាំងនយោបាយ ដើម្បីប្រព្រឹត្តការសម្លាប់រង្គាល និងសាបព្រោះការបំផ្លិចបំផ្លាញតំបន់ហ្កាហ្សា និងប្រជាជនរស់នៅទីនោះ។

គួរបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីនជាង ៥,០០០នាក់ត្រូវបានសម្លាប់នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល សងសឹកការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាស ដែលមានមូលដ្ឋាននៅប៉ាឡេស្ទីន នេះបើយោងតាមតួលេខអ្នកស្លាប់ចុងក្រោយពីក្រសួងសុខាភិបាលតំបន់ហ្កាហ្សា។ ដោយឡែក មនុស្សយ៉ាងហោចណាស់ ១,៤០០នាក់ត្រូវបានសម្លាប់ បន្ទាប់ពីក្រុមហាម៉ាសបើកការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner