សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ តុលា ២០២៣
១. បច្ចុប្បន្ន វឌ្ឍនភាពវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ សម្រេចបាន ៨០% ហើយ ខណៈក្រសួងអភិវឌ្ឍន៍ជនបទបានបន្ដជំរុញបង្កើតភូមិគំរូបន្ថែមទៀតលើភូមិគំរូ ដែលមានស្រាប់ចំនួន ៣០ភូមិ – AMS Central
២. រយៈពេល ១ខែ ខេត្តចំនួន ១២នៅទូទាំងប្រទេស ក្នុងនោះមានប្រជាជនជិត ៦ម៉ឺនគ្រួសារ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង – AMS Central
៣. តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនឹងលេចរូបរាងឡើងក្នុងស្រុកព្រៃនប់នាពេលឆាប់ៗខាងមុខនេះ – AMS Economy
៤. ទីក្រុងញ៉ូវដេលី ជាប់ជាទីក្រុងមានខ្យល់ពុលធ្ងន់ធ្ងរ ក្រោយកសិករចាប់ផ្ដើមដុតសម្អាតចំការរបស់ពួកគេ – ST
៥. នាយករដ្ឋមន្រ្តីប៉ាឡេស្ទីន ចោទថាលោកខាងលិចផ្តល់សិទ្ធិឱ្យ អ៉ីស្រាអែលសម្លាប់មនុស្សតាមតែអំពើចិត្ត នៅតំបន់ Gaza – AFP
#ams1minute