តើអង្គការពិភពលោកអាចជួយបញ្ឈប់សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន បានដែរឬទេ? (Video Inside)
អត្ថបទដោយ៖
Apsara Net
ពលរដ្ឋក្នុងតំបន់ហ្គាហ្សាដែលគេបានបិទខ្ទប់ច្រកចេញចូលទាំងអស់ បានបន្តស្លាប់ដោយអំពើទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងដោយទាហានអ៊ីស្រាអែល។ នៅក្នុងអង្គការសហប្រជាជាតិ រុស្ស៊ីបានស្នើរកការបញ្ឈប់បាញ់គ្នា ប៉ុន្តែសហរដ្ឋអាមេរិកបានបន្តជំទាស់ ខណៈដែលអ៊ីស្រាអែល បានបន្តការបាញ់ផ្លោងតាមផ្លូវអាកាសវេលា២៤ម៉ោងចុងក្រោយនេះ សម្លាប់មនុស្សជាង ៧០០នាក់ថែមទៀតក្នុងតំបន់ហ្គាហ្សា។ នៅជាមួយគ្នាការត្រៀមលុកលុយ ដោយកម្លាំងថ្មើរជើងរបស់អ៊ីស្រាអែល កាន់តែសង្ខើញជិតដល់ពេលវេលាថែមទៀត។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍