មនុស្ស ១៥នាក់ស្លាប់ និងជាង១០០នាក់រងរបួស ក្នុងគ្រោះថ្នាក់រថភ្លើង នៅបង់ក្លាដែស
អត្ថបទដោយ៖
លន់ សារ៉ាត
ដាក្កា៖ មនុស្ស យ៉ាងតិច១៥ នាក់បានស្លាប់ និង ១០០ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថភ្លើងពីរបានបុកគ្នា នៅក្នុងប្រទេសបង់ក្លាដែស។
មន្ត្រីបាននិយាយថា ហេតុការណ៍នេះបានកើតឡើង នៅក្នុងទីក្រុង Bhairab ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រ ពីរដ្ឋធានីដាក្កា កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ
ក្នុងនោះ រថភ្លើងដឹកទំនិញបានបុក ជាមួយរថភ្លើងដឹកអ្នកដំណើរ ដែលកំពុងធ្វើដំណើរ ក្នុងទិសដៅផ្ទុយគ្នា ហើយបានក្រឡាប់ទូរថភ្លើងដឹកអ្នកដំណើរ ចំនួនពីរ។
មន្ត្រីរដ្ឋាភិបាល បានប្រាប់ AFP ថា អាជ្ញាធរបានរកឃើញសាកសពចំនួន ១៥ នាក់ ហើយមនុស្សជាង១០០នាក់បានរងរបួស ហើយបារម្ភថា ចំនួនមនុស្សស្លាប់អាចនឹងកើនឡើង។
គួរបញ្ជាក់ថា គ្រោះថ្នាក់រថភ្លើងបានកើតមានញឹកញាប់ នៅក្នុងប្រទេសបង់ក្លាដែស បង្កឡើងដោយការធ្វេសប្រហែស ផ្លូវដែកចាស់ ឬហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ខូច ជាដើម៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ