រដ្ឋចំនួន១៧ក្នុងចំណោម២៣របស់ប្រទេសវេណេស៊ុយអេឡា ជួបបញ្ហាដាច់ភ្លើងជាថ្មីទៀត
អត្ថបទដោយ៖
Kien Sereyvuth
វេណេស៊ុយអេឡា៖ ប្រទេសវេណេស៊ុយអេឡា នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានទទួលរងការដាច់ភ្លើងទ្រង់ទ្រាយធំជាថ្មីម្តងទៀត ដោយបញ្ហាដាច់ចរន្តអគ្គិសនីចុងក្រោយនេះ បានប៉ះពាល់ដល់រដ្ឋប្រមាណ១៧ ក្នុងចំណោមរដ្ឋទាំង២៣ រួមមានទាំងរដ្ឋធានី ការ៉ាកាស់។
រដ្ឋមន្រ្តីក្រសួងព័ត៌មានវេណេស៊ុយអេឡា លោក ចច រ៉ូឌ្រីហ្គេស បានថ្លែងថា ការដាច់ភ្លើងនេះគឺដោយសារតែការវាយប្រហារ តាមរយៈរលកអាឡិចត្រូម៉ាញេទិច ហើយអាជ្ញាធរកំពុងតែព្យាយាមស្តាថាមពលឡើងវិញ។ ពាក់ព័ន្ធនឹងបញ្ហានេះ បានបង្កឲ្យស្ថានីយរថភ្លើង ត្រូវរាំងស្ទះ ព្រោះតែការដាច់ភ្លើង ក៏ដូចជាធ្វើឲ្យដាច់សេវាទូរសព្ទ ភ្លើងសញ្ញាចរាចរណ៍ និងសេវាកម្មទូទៅផ្សេងៗទៀត៕ធ.ដ



