យានយន្តល្មើសចំនួន ៣៥៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យ នៅថ្ងៃទី២៩ ខែតុលា ម្សិលមិញនេះ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ម្សិល មិញបានឱ្យដឹងថា មាន គោលដៅសារុបចំនួន៥២គោលដៅ មាន យានយន្តចូលគោលដៅចំនួន៤៦៣គ្រឿង រថយន្តធំ០១គ្រឿង រថយន្តតូច២៧គ្រឿង ម៉ូតូ ៤៣៥គ្រឿង ក្នុងនោះរកឃើញយាន យន្តល្មើសសរុប ចំនួន៣៥៦គ្រឿង មានរថយន្តធំ០១គ្រឿង រថយន្តតូច២៦គ្រឿង និងម៉ូតូចំនួន៣២៩គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner