ទូកនាគ៖ អបអរ! កម្ពុជា ឈ្នះមេដាយមាសពីព្រឹត្តិការណ៍អន្តរជាតិជាលើកដំបូង

ភ្នំពេញ៖ ទោះជាលើកដំបូងតែក្រុមទូកនាគជម្រើសជាតិកម្ពុជា ធ្វើបានយ៉ាងល្អដោយប្រជែងបានមេដាយមាសជាលើកដំបូងក្នុងការប្រកួតកីឡាទូកនាគអន្តរជាតិ លើកទី៩ ឆ្នាំ២០២៣ នៅទីក្រុង Sarawak ប្រទេសម៉ាឡេស៊ី ដែលមានប្រទេសចំនួន១៨ ចូលរួម។

នៅក្នុងវគ្គជុំទី១ (Heat) ក្រុមទូកនាគកម្ពុជា ឈរចំណាត់ថ្នាក់លេខ១ និងបានបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (Semi final) ដែលក្រុមទូកនាគកម្ពុជា នៅតែរក្សាដំណែងចំណាត់ថ្នាក់លេខ១ ទៀតដែលនាំឱ្យក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រ (final) ក្រុមទូកនាគកម្ពុជាប្រជែងយកបានលេខ១ តំបន់មេដាយមាស។

កញ្ញា មាស តឿ អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជាក់ពីការប្រកួតកីឡាទូកនាគអន្តរជាតិលើកទី៩ ឆ្នាំ២០២៣ នេះជាលើកដំបូងសម្រាប់កម្ពុជា។

ការប្រកួតកីឡាទូកនាគអន្តរជាតិបានចាប់ផ្តើមពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងSarawak ប្រទេសម៉ាឡេស៊ី ដោយមានប្រទេសចំនួន១៨ ចូលរួមក្នុងនោះរួមមាន ម្ចាស់ផ្ទះម៉ាឡេស៊ី, មីយ៉ាន់ម៉ា, កាតា, អេស្ប៉ាញ, ហុងកុង, ចិន, ឥណ្ឌូណេស៊ី, ព្រុយណេ, កោះតៃវ៉ាន់, រុស្ស៊ី, ចក្រភពអង់គ្លេស, អូស្ត្រាលី, សហរដ្ឋអាម៉េរិក, ហ្វីលីពីន, ថៃ,អៀរឡង់,ជប៉ុន និងកម្ពុជា។

សម្រាប់កម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត មាស សារិន ប្រធានប្រតិភូ រួមដំណើរមានគ្រូបង្វឹក៣រូប និងកីឡាករ ១៤រូប៕ ចាន់ វិចិត្រ រូបភាព ផេក អគ្គកីឡា

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner