សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់សារៈសំខាន់ «ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងជុំវិញសារៈសំខាន់ នៃ «ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» បន្ទាប់ពីគណៈរដ្ឋមន្ត្រី ទើបបានអនុម័តនាពេលថ្មីៗកន្លងមកនេះ។

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការថ្នាក់ជាតិមួយសម្តៅលើកកម្ពស់គុណភាព, ប្រសិទ្ធភាព និរន្តរភាព នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

សេចក្តីព្រាងព្រះរាជក្រឹត្យដែលរួមមាន ៦ជំពូក និង២២មាត្រា ស្តីពី «ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» ក្រោយការអនុម័តរបស់គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៧តុលា ត្រូវបានបញ្ជូនថ្វាយដល់ព្រះមហាក្សត្រខ្មែរ ដើម្បីព្រះអង្គយាងពិនិត្យ និងឡាយព្រះហស្ថលេខា ដើម្បីការប្រើប្រាស់ជាផ្លូវការ។

ads banner