កម្ពុជានៅមិនទាន់អស់ភ្លៀងធ្លាក់ទេ (Video Inside)

កម្ពុជានៅមិនទាន់អស់ភ្លៀងទេបើទោះជាបានចេញរដូវវស្សាក៏ដោយ។ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថាបាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅបន្ដកើតមានក្នុងសប្ដាហ៍ទៅមុខនេះទៀត ខណៈកម្ពុជាបានទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធខ្ពស់ នៃប្រទេសចិន ដែលគ្របដណ្ដប់ផ្នែកខាងជើងប្រទេសថៃ និងលាតសន្ធឹងទៅដល់សមុទ្រចិនខាងត្បូង។

យោងតាមការព្យាករណ៍ ខេត្តមួយចំនួននៅក្នុងតំបន់មាត់សមុទ្ទ និងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលគ្របដណ្តប់លើផ្ទៃដីពី៣០ភាគរយ ទៅ៥០ភាគរយ។

ចំពោះរាជធានីភ្នំពេញ និងខេត្តមួយចំនួន នៅក្នុងតំបន់ទំនាបកណ្ដាល នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីពី ៤០ភាគរយ ទៅ ៦០ភាគរយ។

យោងតាមការព្យាករណ៍ដដែល, រវាងពីថ្ងៃទី៣១ ខែតុលា រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ភ្លៀងនឹងបន្តធ្លាក់លើខេត្តមួយចំនួនក្នុងតំបន់មាត់សមុទ្ទ និងតំបន់ខ្ពង់រាប ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីពី ៣០ភាគរយ ទៅ ៥០ភាគរយ។

ចំណែកនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួននៅក្នុងតំបន់ទំនាបកណ្ដាល នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ពី៤០ភាគរយ ទៅ ៦០ភាគរយ។

ads banner