ក្រសួងពាណិជ្ជកម្មជូនដំណឹងអំពីការរៀបចំពិព័រណ៍ផលិតផលខ្មែរក្នុងឱកាសបុណ្យ សមុទ្រខាងមុខ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានជូនដំណឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃ ទី៣ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះនឹងមានរៀបចំពិព័រណ៍ផលិត ផលខ្មែរ ក្នុងឱកាសនៃពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅក្រុងកែប ខេត្តកែប ។ពិព័រណ៍នេះ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ឱ្យមាន ការ ទទួលស្គាល់ និងចូលរួមប្រើប្រាស់កាន់តែទូលំទូលាយនៅទូទាំង ប្រទេស។
ជាមួយគ្នានេះក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី៣០ ខែតុលានេះ ក្រសួង ពាណិជ្ជកម្មបានអំពាវនាវដល់ផលិតករ សិប្បករ ម្ចាស់ក្រុមហ៊ុន សហគ្រាសក្នុងស្រុក នាំយកផលិតខ្មែរដែលមានគុណភាពខ្ពស់ មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងមានការវេចខ្ចប់ល្អត្រឹមត្រូវ អនុលោមតាម ស្តង់ដារផលិតកម្ម មកពីគ្រប់ទិសទីនៅទូទាំងប្រទេស មកដាក់តាំងបង្ហាញផ្សព្វផ្សាយ និងស្វែងរកដៃគូពាណិជ្ជកម្មក្នុង ឱកាសនេះផងដែរ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងផ្តល់អាទិភាពខ្ពស់ លើផលិតផល និងសេវាទើបនឹងបង្កើតថ្មី មានគំនិតច្នៃប្រឌិតខ្ពស់ ដែលម្ចាស់អាជីវកម្មមានបំណងចូលរួមតាំងបង្ហាញស្នាដៃរបស់ខ្លួន សូមប្រញាប់រួសរាន់មកដាក់ពាក្យចូលរួម ព្រោះចំនួនស្តង់មានកំណត់៕ដោយ៖ង៉ានទិត្យ

