ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៧៣គ្រួសារ នៅ សង្កាត់ ក្បាលកោះ បានទទួលអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន ៧៣គ្រួសាររស់នៅក្នុងសហគមន៍ វាលស្បូវ មានទីតាំងនៅក្នុងភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង បានទទួល អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា កាលពីវេលាម៉ោង ៣,៣០នាទី រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ។

សកម្មភាពមនុស្សធម៍នាំយកអំណោយរបស់កាកបាទក្រហមកម្ពុជាទៅចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាននេះដឹកនាំដោយលោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារ អំពៅ និងជាអភិបាលខណ្ឌ រួមជាមួយក្រុមការងារអនុសាខា កាកបាទ ក្រហមខណ្ឌជាច្រើននាក់ទៀត ។

មានមតិសំណេះសំណាលនិងផ្ដាំផ្ញើក្នុងកម្មវិធីមនុស្សធម៌នេះដែរ លោកអភិបាលខណ្ឌបាន ណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាព កូនចៅរបស់ខ្លួននៅក្នុងគ្រួសារ ហាមសុំឲ្យកូនចៅចុះលេងទឹក ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិស គ្រប់ប្រភេទ ។

ថ្វីដ្បិតតែអំណោយទាំងនេះមិនសមប្រកបទៅតាមការចង់បានរបស់បងប្អូនយ៉ាងណាក៏ដោយ តែវាបានសម្រាលការលំបាករបស់បងប្អូន មួយរយៈពេលដែរ ហើយនេះជាទឹកចិត្តដ៏ប្រពៃរបស់សម្ដេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រាបយកមកជួយឧបត្ថម្ភដើម្បីសម្រាលទុក្ខលំបាករបស់បងប្អូនដែលមានជីវភាពខ្វះខាត បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយ អគ្គិភ័យ បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ផ្សេងផ្សេង ។

ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទ កម្ពុជាដែលជានិច្ចកាលសម្ដេច តែងតែគិតគូរខ្ពស់ពីការ រស់នៅ របស់បងប្អូន ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ជាតិ សាន៍ ពណ៌សម្បុរ អ្វីនោះឡើយ ។

នៅចុងបញ្ចប់លោកអភិបាលខណ្ឌបានផ្ដាំផ្ញើបន្ថែម ដល់បងប្អូន ប្រជាពលរដ្ឋ បើមានបញ្ហា នៅក្នុងសហគមន៍ បញ្ហាជីវភាពគ្រួសារ បញ្ហាមិនប្រក្រតីណាមួយដែលកើតឡើង ត្រូវរាយការណ៍បន្ទាន់ ដល់អាជ្ញាធរ សង្កាត់និងខណ្ឌ ដើម្បីរិះរកមធ្យោបាយដោះស្រាយ ជូនបងប្អូន ។

អំណោយដែលយកមកចែកជូននៅពេលនេះក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥ គីឡូក្រាម និងថវិការមួយចំនួន ៕

សណ្តោស -ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner