ក្រសួងអប់រំដឹកជញ្ជូន និង រក្សាទុកហឹបវិញ្ញាសាសម្រាប់ការ ប្រឡងសញ្ញាបត្របាក់ឌុបនៅតាមរដ្ឋបាលសាលារាជធានី-ខេត្ត
(ភ្នំពេញ)៖ក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានបង្ហាញពីការដឹកជញ្ជូនប្រធានវិញ្ញាសាទៅកាន់ បណ្ដា រាជធានី-ខេត្ត ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រ មធ្យម សិក្សាទុតិយភូមិឬហៅបាក់ឌុប សម័យប្រឡង ថ្ងៃទី៦-៧ខែ វិច្ឆិកា ២០២៣។

ក្រសួងអប់រំបានឱ្យដឹងថា៖ក្រោយពីដឹកជញ្ជូនទៅដល់ទីតាំង ប្រធាន គណៈ មេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ខណៈដំណើរការសំណេរ នៅសល់ត្រឹមតែ៣ថ្ងៃទៀតប៉ុណ្ណោះ។ការប្រឡងនេះដែរត្រូវបាន ក្រសួង អប់រំជំរុញឱ្យដល់គណៈមេប្រយោគគ្រប់រូប ត្រូវអនុវត្ត តួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីធានា បាន នូវដំណើរការប្រឡង គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

គួរបញ្ជាក់ថា ហឹបវិញ្ញាសាសម្រាប់ការប្រឡងសញ្ញាបត្របាក់ឌុប ត្រូវបាន ដឹកជញ្ជូនទៅរក្សាទុកនៅតាមរដ្ឋបាលសាលារាជធានី-ខេត្ត។ ក្នុងដំណើរការនៃការទុកដាក់ហឹបវិញ្ញាសានេះ មានការ ចូលរួម ពិនិត្យយ៉ាងហ្មត់ចត់ដោយស្មារតីទទួលខុស ត្រូវខ្ពស់ ពីសំណាក់ គណៈមេប្រយោគ គណៈកម្មការអប្បមាទទូទាំង ប្រទេស អនុគណៈកម្មការអប្បមាទទូទាំងប្រទេស ព្រមទាំង អង្គភាព ប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បីរក្សា បាននូវស្តង់ដានៃការប្រឡងប្រកបដោយប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ថាសម្រាប់ការប្រឡងបាក់ឌុបនាឆ្នាំនេះ មានបេក្ខ ជន សរុប ១៣៧ ៤១២នាក់ ក្នុងនោះស្រី ៧៣ ២៧៨នាក់៕



ដោយ៖ម៉ាដេប៉ូ