អាជ្ញាធរមានសមត្ថកិច្ចខណ្ឌចំការមន រៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ ដោយរលូន សម្រាប់បេក្ខជនចូលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី២

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ និងជាថ្ងៃ ទី ២ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ របស់សិស្សានុសិស្ស នៅវិទ្យាល័យ បឹងត្របែក និងវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី ផ្សារដេីមថ្កូវ ត្រូវបានកម្លាំងគណៈបញ្ចាការ ឯកភាព និងមន្ត្រីចរាចរណ៍ខណ្ឌចំការមន បានចុះរៀបចំសណ្ដាប់ ធ្នាប់ និងជួយសម្រួលចរាចរណ៍បានទៅដោយរលូនពុំមាន បញ្ហាអ្វី កេីតឡេីងនោះទេ ។

ជាមួយគ្នានោះគេសង្កេតឃេីញថា បេក្ខជន ដែលចូលទៅក្នុង មណ្ឌលប្រឡង ក៏មានការឆែករកសំណៅឯកសារ សម្ភារៈហាម ឃាត់ និងពិនិត្យផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់អនុរក្ស ក្រោមការត្រួតពិនិត្យដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ។ ហេីយចំពោះ ដំណើរការ សំណេរ នា ព្រឹក នេះ មាន ពីរ មុខវិជ្ជា គឺ៖ សម្រាប់ ថ្នាក់ វិទ្យាសាស្ត្រ ( អក្សរសាស្ត្រខ្មែរ និង រូបវិទ្យា) សម្រាប់ ថ្នាក់ វិទ្យាសាស្ត្រ សង្គម (គណិតវិទ្យា និង សីលធម៌-ពលរដ្ឋ វិជ្ជា) ។

ដោយឡែក ក្រឡេកមេីលមាតាបិតា និងអាណាព្យាបាលសិស្សា នុសិស្ស វិញក៏បានអង្គុយរង់ចាំកូនៗនៅក្រៅរបងសាលាជាច្រេីន យ៉ាងអន្ទះសា ក្រោយពីជូនកូនៗចូលប្រឡងរួចមិនត្រឡប់ ទៅផ្ទះវិញ ។

គួររំលឹក ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទ រូបភាព ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner