សម្តេចធិបតីជំរុញក្រសួងដែនដីវាស់វែងដីធ្លីជូនពលរដ្ឋ (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងជំរុញឱ្យក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ត្រូវវាស់វែងដីធ្លី ដើម្បីប្រគល់ជាកម្មសិទ្ធិដល់ប្រជាពលរដ្ឋ សម្រាប់ការប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន។

ការថ្លែងជំរុញនេះ បានធ្វើនៅថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២៣ ក្នុងខេត្តព្រះសីហនុ ដែលជាខេត្តតែងមានសេចក្តីរាយការណ៍ ជុំវិញទំនាស់ដីកន្លងមករវាងប្រជាពលរដ្ឋ និងឧកញ៉ា ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រជាងមួយម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសខេមបូឌា ចេជាង ហ្គ័រជី ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ, សម្តេចធិបតីបានថ្លែងជំរុញក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ធ្វើការវាស់វែងដីធ្លីដល់ប្រជាជនដើម្បីការអាចប្រើប្រាស់ជាប្រយោជន៍ក្នុងសង្គម។

ads banner