យុទ្ធនាការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក គិតមកដល់ ថ្ងៃទី០៨ ខែវិច្ឆិកា មានអ្នកចូលរួមសរុបជាង ២លាន៦សែននាក់

(ភ្នំពេញ)៖ក្រសួងបរិស្ថានបានឱ្យដឹងថាក្នុងយុទ្ធនាការកាត់បន្ថយការ ប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកំលាំងគ្នា ការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក» គិតចាប់ពីថ្ងៃទី០១ កញ្ញា រហូតដល់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានអ្នកចូលរួមសរុបចំនួន ២,៦១៦,៤៧៧ អង្គ/នាក់ និងសម្រេចមិនប្រើប្រាស់ថង់ប្លាស្ទិកសរុបបានចំនួន ១០,៤៦៥,៩០៨ ថង់ ។

បើតាមក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី៩ ខែ វិច្ឆិកានេះ ថា៖ក្នុងយុទ្ធនាការរយៈពេលជាង២ខែមកនេះមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ សរុបចំនួន ៩៤,០៩៥ នាក់ សិស្សានុសិស្ស សរុបចំនួន ១,៨៦២,៥២៤ នាក់ កម្មករ/និយោជក ព្រះសង្ឃ និងប្រជាជនសរុបចំនួន ៥៥៦,០៧៨ អង្គ/នាក់ ដោយចុះផ្សាព្វផ្សាយសរុបបានចំនួន ៧,៩៣៣ លើក ក្នុងសាលារៀនចំនួន ៥,៨០៧ សាលា និងតាមរោងចក្រ វត្ត សហគមន៍ មួយចំនួនទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner