សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរ សុខទុក្ខព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ
កំពត៖ បន្ទាប់ពីទទួលដំណឹងព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ ជំងឺចាស់បានរើឡើងវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហម កម្ពុជា បានចាត់ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ព្រឹទ្ធាចារ្យ ចាប៉ីដង វែងលោកតា គង់ ណៃសួរសុខទុក្ខដល់គេហដ្ឋាន ព្រឹទ្ធាចារ្យចាប៉ីដង វែងលោកតា គង់ ណៃ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ ត្រាច ខេត្តកំពត។
ក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បាននាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះ ព្រឹទ្ធាចារ្យចាប៉ីដង វែងលោកតា គង់ ណៃ និងសូមថែរក្សាសុខភាព និងសូមទៅពិនិត្យ សុខភាពនៅមណ្ឌលសុខភាពដែលនៅជិតបំផុត និងបានផ្តាំផ្ញើ ដល់ក្រុមគ្រួសារប្រសិនព្រឹទ្ធាចារ្យមានមិនស្រួលត្រូវរួសរាន់បញ្ជូនព្រឹទ្ធាចារ្យទៅមន្ទីរភ្នំពេញឱ្យបានឆាប់បំផុត។
ជាមួយគ្នានេះ ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ និងក្រុម គ្រួសារ សូមថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្ត ទុកដាក់ដល់ក្រុមគ្រួសារយើងខ្ញុំ និងសូមជូនពរសម្ដេចឲ្យជួបតែ សេចក្ដីសុខ និងពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមបញ្ជាក់ថា ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានផ្តល់ ទឹកត្រចៀកកាំមួយកន្ត្រក ស្ករស ១គីឡូ ទឹកដោះគោឆៅ ២យួរ និងថវិកា ១០លានរៀល ៕
ដោយ / គ្រី សម្បត្តិ




