ក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ចិន ហូវៃ គ្រោងធ្វើការកាត់បន្ថយបុគ្គលិករាប់រយនាក់នៅសហរដ្ឋអាមេ៉រិក

ចិន៖ ក្រុមហ៊ុន ហូវៃ របស់ចិន មានគំរោងកាត់បន្ថយបុគ្គលិករាប់រយនាក់ នៅតាមសាខារបស់ខ្លួនមួយចំនួននៅក្នុងសហរដ្ឋអាមេ៉រិក ដោយសារតែការបន្តដាក់ក្រុមហ៊ុនរបស់ខ្លួននៅក្នុងបញ្ជីខ្មៅពីសំណាក់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ។

ជាការឆ្លើយតបនឹងការរឹតត្បិតរបស់សហរដ្ឋអាមេ៉រិក ទើបក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍របស់ចិនមួយនេះ បានសម្រេចចិត្តកាត់បន្ថយចំនួនបុគ្គលិកនៅតាមសាខាក្នុងសហរដ្ឋអាមេ៉រិក រួមមានទាំងក្រុមហ៊ុន ភ្ជួចឈើវៃ តិចណូឡូជី ជាដើម ។

បច្ចុប្បន្នក្រុមហ៊ុន ភ្ជួចឈើវៃ តិចណូឡូជី មានបុគ្គលិកកំពុងបម្រើការ៨៥០នាក់ ប៉ុន្តែក្នុងចំណោមពួកគេរាប់រយនាក់អាចនឹងត្រូវជម្រុះចោល ខណៈបុគ្គលិកជាជាតិចិនអាចនឹងត្រូវអនុញ្ញាតឱ្យមកធ្វើការនៅប្រទេសចិនវិញ ។

យ៉ាងណាក៏ដោយការសម្រេចរបស់ក្រុមហ៊ុន ហូវៃ ដែលនឹងធ្វើឲ្យជនជាតិអាមេ៉រិករាប់រយនាក់បាត់បង់ការងារធ្វើនេះ អាចនឹងជះឥទ្ធិពលដល់ការសម្រេចចិត្តបន្ថែមទៀតរបស់រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការបន្ធូរបន្ថយការរឹតបន្តឹងលើហូវៃជាក់ជាមិនខាន ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner