ដំណើរការស្រង់ បូក និងផ្ទៀងផ្ទាត់ពិន្ទុ កំពុងប្រព្រឹត្តិទៅយ៉ាងមមាញឹក ខណៈការប្រកាសលទ្ធផលប្រឡងបាក់ឌុបកាន់តែខិតជិតមកដល់

(ភ្នំពេញ)៖ សមាជិកអនុគណៈកម្មការគ្រប់គ្រងសន្លឹក MCS និង អនុគណៈ កម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ កំពុងមានភាព មមាញឹក ក្នុងការបំពេញភារកិច្ច ស្រង់ បូក និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ ហៅថាបាក់ឌុបកំពុងប្រព្រឹត្តិទៅ យ៉ាងមមាញឹក និង ស្ងៀមស្ងាត់។

ក្រសួងអប់រំបានឱ្យដឹងថានាពេលនេះការ ស្រង់ បូក និងពិនិត្យផ្ទៀង ផ្ទាត់ ពិន្ទុនៃការប្រឡងបេក្ខជនប្រឡងបាក់ឌុបកំពុងប្រព្រឹត្តិទៅក្នុង ស្មារតីទទួលខុសត្រូវខ្ពស់ ដែលអាចធានាបាននូវការប្រឡង គោរព តាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ដោយបន្ទប់នីមួយៗនៃការងារស្រង់ បូកពិន្ទុដោយកុំព្យូទ័រនេះ មាន បំពាក់ ដោយកាមេរ៉ាសុវត្ថិភាព ក្រោមការត្រួតពិនិត្យដោយអង្គភាព ប្រឆាំង អំពើពុករលួយ។

គួរបញ្ជាក់ថា៖ការប្រឡងសញ្ញាបត្រ បាក់ឌុប កាលពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងមក មានបេក្ខជន ចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧មណ្ឌល ត្រូវជា ៥ ៥៤៣បន្ទប់។

តាមការគ្រោងទុកលទ្ធផល ប្រឡងបាក់ឌុប នឹងត្រូវប្រកាសនៅតាម មណ្ឌលប្រឡង ក្នុងរាជធានីភ្នំពេញ និង ខេត្តកណ្ដាល នៅរសៀល ថ្ងៃ ទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ និង នៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេង ទៀត នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រមទាំង ផ្សព្វផ្សាយតាម បណ្ដាញទំនាក់ទំនងសង្គម ផ្លូវការ របស់ ក្រសួងអប់រំ យុវជន និង កីឡា facebook.com/moeys.gov.kh ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner