សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សហជីព វិជ្ជាជីវៈ សូមដើរតួនាទី ជំនាញតាមអាជីពរបស់ខ្លួន ដើម្បីតំណាងកម្មករ-កម្មការិនី
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសចំនួន ១៣រោងចក្រ ដែលមាន មូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកទៅសហជីពទាំងអស់ថា សហជីពវិជ្ជាជីវៈសូមដើរតួនាទី ជំនាញតាម អាជីពរបស់ខ្លួន ដើម្បី តំណាងកម្មករ-កម្មការិនី ។ កុំយកឈ្មោះជាសហជីព ទៅប្រមូល កម្មក រ ទៅធ្វើការងារអីផ្សេង ជាពិសេស ការងារនយោបាយ វាអត់ចំណេញទេ សុំធ្វើការងារតំណាងសិទ្ធិ របស់កម្មករ-កម្មការនីដោះស្រាយរឿង កម្មករ -កម្មការិនី ។

ជុំវិញការប្រមូលកម្មករទៅធ្វើការងារអីផ្សេង ជាពិសេស ការងារនយោ បាយ នេះ អ្នកវិភាគសង្គម លោកបណ្ឌិត យង់ ពៅ បានលើកឡើង កាលពីពេលថ្មីៗនេះថា សហជីពនៅកម្ពុជា គួរដើរតួនាទីចូលរួមចំណែ ក រក្សាស្ថិតភាពការងារ បង្កើនផលិតភាព និងការវិនិយោគ ជាជាង ចេញរបាយការណ៍វាយប្រហារវិស័យការងារ ដែលមិនបានចូលរួម ថែរក្សា ការងារទេ ប៉ុន្តែបែជាបង្កផលវិបាកទៅវិញ ជាពិសេស នៅក្នុងស្ថានការសេដ្ឋកិច្ចកំពុងមានបញ្ហាដូចពេលបច្ចុប្បន្ននេះ ការចេញរបាយការណ៍របស់សហជីពទៅខាងក្រៅ ត្រូវមាន ការប្រយ័ត្នប្រយែង ដែលអាចធ្វើឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិ និងអ្នកវិនិយោគ។ ក្នុងន័យនេះ គឺជាតិរបស់យើងខូចខាត ហើយ យើងខាតទាំងអស់គ្នា ។

ការលើកឡើងដូចនេះ ដោយសារលោកបណ្ឌិត បានមើលឃើញថា សហជីពមួយចំនួននៅកម្ពុជា តែងតែធ្វើរបាយការណ៍រិះគន់ ពី ស្ថានភាពកម្មករនៅកម្ពុជា ដែលមិនឆ្លុះបញ្ចាំងពីស្ថានភាពពិតប្រាកដ។ បើតាមលោកបណ្ឌិត សហជីពគួរតែអនុវត្តស្មារតីស្តីពច្បាប់ស្តីពី សហជីពដែលបានចែងឱ្យសហជីពជំរុញឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកក្នុងការអភិវឌ្ឍការងារសមរម្យ បង្កើន ផលិតភាព និងការវិនិយោគ បន្ថែមលើកិច្ចការពារសិទ្ធិកម្មករ ។
យ៉ាងណាក៏ដោយ លោកបណ្ឌិត យ៉ង់ ពៅ បានជំរុញឱ្យទាំងសហជីព និងរាជរដ្ឋាភិបាល ដែលសុទ្ធតែជាអ្នកការពារប្រយោជន៍ជូន កម្មករ ដូចគ្នា អាចធ្វើការជាមួយគ្នា និងបង្កើតឱ្យមានយន្តការធ្វើការជាមួយគ្នា ជៀសជាងការប្រើវេទិកាផ្សេងៗក្នុងការវាយប្រហារគ្នា ដែលសុទ្ធតែ ជះឥទ្ធិពល និងលទ្ធផលមិនល្អ ដល់វិស័យការងារនិយាយដាច់ ដោយឡែក និងសង្គមជាតិនិយាយជារួម ៕



ដោយ៖វណ្ណលុក