កម្ពុជា ជាប្រទេសឈានមុខគេមួយក្នុងការប្រើប្រាស់ថាមពលស្អាតក្នុងតំបន់
អត្ថបទដោយ៖
AMS OneMinute
រដ្ឋមន្ត្រីក្រសួងរ៉ែ៖ “ថាមពលស្អាតដែលកំពុងប្រើប្រាស់ក្នុងបណ្តាញជាតិនៅប្រទេសកម្ពុជា បានកើនដល់ជាង ៦២ភាគរយនៃបរិមាណប្រើប្រាស់សរុបប្រមាណ ២៤០០ មេហ្គាវ៉ាត់ ខណៈកម្ពុជាក៏មានផែនការនាំចេញថាមពលដែលផលិតបានទៅលក់ឱ្យប្រទេសមួយចំនួនក្នុងតំបន់”។
កម្ពុជា ត្រូវបានទទួលស្គាល់ពីការសម្រេចបានជោគជ័យដ៏ធំធេងក្នុងការផ្លាស់ប្តូរពីការពឹងផ្អែកលើថាមពលហ្វូស៊ីល ទៅជាថាមពលស្អាត។
បច្ចុប្បន្នកម្ពុជា មានសមត្ថភាពផលិតថាមពលបានប្រមាណ ៤ ០០០ មេហ្គាវ៉ាត់ ខណៈការប្រើប្រាស់ប្រចាំថ្ងៃនៅពេលនេះ មានត្រឹមតែ ២ ៤០០ មេហ្គាវ៉ាត់ ប៉ុណ្ណោះ ដូច្នេះជាឱកាសដែលកម្ពុជាត្រូវគិតគូរពីការនាំចេញថាមពលរបស់ខ្លួនទៅលក់ឱ្យប្រទេសក្នុងតំបន់នាពេលខាងមុខ។



#ams1minute